Photo of David Beckham
David Beckham

សមាជិកជ័យលាភីក្របខណ្ឌកំពូលទ្វីបអឺរ៉ុប Champions League ពីរសម័យកាលនិងជាអតីតខ្សែបម្រើ AC Mlian លោក Gennaro Gattuso បានក្លាយជាបេក្ខជនឈានមុខគេដើម្បីក្លាយជាអ្នកចាត់ការទូទៅដំបូងរបស់ ក្រុម Inter Miami ដែលមានម្ចាស់ក្លឹបគឺអតីតខ្សែបម្រើស្លាប David Beckham កំពុងសម្លឹងឃើញឪកាសនាំយក អតីតមិត្តរួមក្រុមរបស់គាត់មកដឹកនាំក្លឹបដែលនិងមានវត្តមានលេងនៅលីកកំពូលអាមេរិក Major League Soccer នៅឆ្នាំ២០២០ ខាងមុខនេះ។

David Beckham និង​ Gennaro Gattuso
David Beckham និង​ Gennaro Gattuso អតីតមិត្តរួមក្រុម AC.Milan

លោក Gattuso បានលាឈប់ពីតំណែងជាគ្រូបង្វឹកក្រុម AC Milan បន្ទាប់ពីខកខានមិនបានជួយក្រុមចូលរួម វគ្គជម្រុះ Champions League​ រដូវកាលថ្មីនេះ។ ក្លឹប Inter Miami ដែលមានមូលដ្ឋាននៅទីក្រុង Miami កំពុងស្វែងរកអ្នកចាត់ការទូទៅម្នាក់ដើម្បីដឹកនាំក្រុមមុនពេលលេងការប្រកួតដំបូងរបស់ពួកគេចាប់ផ្តើមនៅខែមីនាឆ្នាំក្រោយ។

Photo of Gennaro Gattuso
អតីតខ្សែបម្រើ AC Mlian លោក Gennaro Gattuso

Beckham និង Gattuso ធ្លាប់ជាមិត្តរួមក្រុម AC.Milan នៅប្រទេសអ៊ីតាលីចន្លោះពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១០ អំឡុងពេលដែលតារាអង់គ្លេសរូបនេះចាកចេញពីក្រុមអធិរាជស Real Madrid។