Beckham ចេញមុខនិយាយរឿងអ្នករិះគន់ Raheem Sterling
អតីតវីរបុរសអង់គ្លេសលោក David Beckham បានចេញមុខនិយាយការពារខ្សែប្រយុទ្ធ Raheem Sterling បន្ទាប់ពីរងការរិះគន់ដោយសារតែការបង្ហាញសមត្ថភាពនៅវើលខាប់។

ខ្សែប្រយុទ្ធ Raheem Sterling មកពីក្លឹបក្របខ័ណ្ឌអង់គ្លេសរូបនេះ ត្រូវបានអ្នកគាំទ្ររិះគន់ជុំវិញរឿងស៊ុតបាល់មិនចូល ខណៈដែលក្រុមជម្រើសជាតិអង់គ្លេស ប៉ះជាមួយជម្រើសជាតិ ស៊ុយអែត ខកខាន់ជាច្រើនដង់ជាច្រើនដង។
អតីតខ្សែបម្រើរបស់បិសាចក្រហម Manchester United រូបនេះបានចេញមុខនិយាយការពារ Raheem Sterling នៅលើបណ្ដាញ Instagram របស់ខ្លួនថា៖ ខ្សែប្រយុទ្ធ Sterling បានដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមរបស់លោក Gareth Southgate ឱ្យទម្លាក់ក្រុមស៊ុយអែត។ អ្នកទាំងអស់គ្នាមិនគួនិយាយបែបនេះទេ។ យើងកំពុងស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត World Cup ។ កីឡាករម្នាក់ៗសមនឹងទទួលបានការអបអរសាទរ។ ជនជាតិយើងប្រទេសយើងពួកយើងត្រូវត្រូវគាំទ្រក្រុមរបស់យើងមិនគួនិយាយពាក្យអត់បានការទាំងអស់នេះទេ។
មិនមែនតែ Beckham ទេដែលនិយាយសរសើរ Sterling សូម្បីអតីតជើងឯកវើលខាប់ឆ្នាំ1966 លោក Sir Geoff Hurst ក៏បានអះអាងថាកីឡាករ Sterling ជាកីឡាករដ៏សំខាន់មួយរូបដែលអង់គ្លេសមិនអាចខ្វះបានជាពិសេសរឿងប្រយុទ្ធ ៕
ប្រភពពី៖ The Sun