Beckham ថាគ្មានកីឡាករណាល្អជាង Lionel Messi ទេ
លោក David Beckham បានលើកសរសើរ កីឡាករឆ្នើម Lionel Messi ថា ល្អគ្មានអ្នកប្រៀបដូចនោះទេ។

ជាការពិតណាស់ Messi បច្ចុប្បន្នកំពុងប្រកបអាជីព នៅក្លិប Paris Saint Germain ហើយសម្រាប់វ័យរបស់គេ ក៏កំពុងចូលវ័យជ្រេដែរ គឺ ពេលនេះគេមានអាយុ ៣៤ឆ្នាំហើយ។
ទោះបីជាបច្ចុប្បន្នកាលនេះ យើងមិនបានឃើញ Messi បង្ហាញទម្រង់លេងរស់រវើកខ្លាំង ក៏ប៉ុន្តែបើយើងក្រឡេកទៅមើល កាលពីជាង ១០ឆ្នាំមុនវិញ យើងឃើញថា Messi បានកសាងសមិទ្ធផលច្រើនណាស់ ក្នុងអាជីពបាល់ទាត់ របស់គេ មិនថា ឈ្នះពានផ្ទាល់ខ្លួន ឬ ពានជាមួយក្រុមនោះទេ។
លើសពីនេះទៅទៀត បើតាមការសន្និដ្ឋាន យើងអាចដឹងថា ការប្រកួតពាន World Cup ឆ្នាំ ២០២២ ខាងមុខនេះ អាចជាឱកាសចុងក្រោយហើយដែលយើង បានឃើញខ្សែប្រយុទ្ធឆ្នើមរូបនេះ ប្រកបអាជីពលើវាលស្មៅ។
លោក Beckham បាននិយាយថា៖ “Messi គឺជាកីឡាករដ៏ម្នាក់ ហើយវាពិតជាមិនងាយទេ ដែលចង់ឲ្យមាននរណាម្នាក់មកប្រៀបដូចគេ។ សូម្បីតែ Ronaldo ក៏គេមិនទាន់ល្អដល់កម្រិត Messi ដែរ”៕