លោក David Beckham ដែលធ្លាប់ជាមិត្តរួមក្រុមជាមួយខ្សែប្រយុទ្ធ Zlatan Ibrahimovic កាលពីលេងនៅក្លឹប Paris Saint-Germain ជាមួយគ្នាបានចេញមកអបអរមិត្តភក្តិរបស់ខ្លួនក្រោយពីគេបានស៊ុតបាល់បញ្ចូលទីគ្រាប់ទី 500នៅក្នុងអាជីពបាល់ទាត់ ក្នុងប្រកួតពេល LA Galaxy ប៉ះ Toronto កាលពីម្សិលមិញ។

David Beckham នឹង Zlatan Ibrahimovic
David Beckham នឹង Zlatan Ibrahimovic

ក្នុងប្រកួតយប់មិញ ក្លឹប Los Angeles Galaxy បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Toronto FC ដោយ​លទ្ធផល 5-3 ក្នុង​លីគ​ Major League Soccer របស់អាមេរិក។ ខណៈដែរពេលនោះ Zlatan Ibrahimovic ក៏បាន​រក​គ្រាប់ទី 500របស់ខ្លួនដែរក្នុងអាជីពបាល់ទាត់ ដោយប្រើក្បាច់រវែយ៉ាងស្អាត់ដោយមិនមានកីឡាករណាធ្លាប់ធ្វើកាលពីមុនមក។

Beckham បាននិយាយថា៖ Zlatan ខ្ញុំអបអរសាទរអ្នកដែរអ្នកស៊ុតបានគ្រាប់ទី 500។ ខ្ញុំពិតជារីករាយណាស់ក្នុងនាមជាមិត្តរបស់អ្នក។ អ្វីកាត់តែមិនគួរឱ្យនោះគឺគាត់រៀងចាស់ពិតមែនតែជារឿងៗគាត់តែងតែរកគ្រាប់បាល់បានជានិច្ចសម្រាប់ក្រុមរបស់គាត់ ៕

ប្រភពពី៖ Goal