ខ្សែការពារសញ្ជាតិបារាំង Samuel Umtiti របស់ក្រុម Barcelona អាចនឹងចូលរួមជាមួយក្រុមនៅក្នុងលីកព័រទុយហ្គាល់នាខែមករាខាងមុខនេះ។

Samuel Umtiti
Samuel Umtiti

យោងតាមអ្នកកាសែត Pedro Almeida បានឱ្យដឹងថាក្រុម Benfica បានព្យាយាមចុះហត្ថលេខាលើខ្សែការពារវ័យ ២៧ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខនេះដើម្បីយកទៅជំនួស កីឡាករ Lucas Verissimo ដោយសារតែរបួសក្នុងរដូវកាលនេះ។

សម្រាប់ការចរចារនឹងធ្វើឡើងនៅទីក្រុងបាសេឡូណា នៅពេលដែលភាគីក្លឹបរបស់ព័រទុយហ្គាល់នឹងមកប្រកួតក្នុងក្របខ័ណ្ឌ Champions League ជុំទី 5 ជាមួយក្លឹប Barcelona ។

ខ្សែការពារ Samuel Umtiti មិនទាន់បង្ហាញខ្លួនជាលើកដំបូងទេសម្រាប់ក្លឹបក្នុងរដូវកាលនេះ៕