Benitez ថា Liverpool ប៉ះ Real Madrid វគ្គផ្តាច់ព្រ័ត្រ CL នឹងក្រក្រើកពិភពបាល់ទាត់
17 Apr 2018 - 13:42:21 SHARE
អតីតគ្រូបង្វឹករបស់ក្លឹប Real Madrid និង Liverpool លោក Rafa Benitez គិតថាប្រសិនបើក្រុម Real Madrid ប៉ះ Liverpool នាវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ហើយវានឹងក្លាយជាការប្រកួតធំបំផុតមួយប្រចាំប្រវត្តិសាស្ត្រពិភពបាល់ទាត់នាពេលបច្ចុប្បន្ននេះ។

ពិតណាស់ ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League គឺជាពានធំជាងគេនៅអឺរ៉ុប ខណៈពេលនេះគឺមាន 4ក្រុមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺ Real Madrid ប៉ះ Bayern Munich ដែលជាគូសងសឹក ខណៈដែល Liverpool ត្រូវតតាំងជាមួយ Roma ជាក្រុមទម្លាក់ Barcelona ។
Rafa Benitez និយាយថា ប្រសិនបើក្នុងវគ្គផ្តាច់ព្រ័ត្រ Liverpool ប៉ះជាមួយ Real Madrid មែននោះ វាគឺជារឿងដ៏អស្ចារ្យមួយក្នុងពិភពបាល់ទាត់។ ហើយការប្រកួតនោះ គឺជាប្រកួតមួយដែលអ្នកទាំងអស់គ្នាទន្ទឹមរងចាំ៕
ប្រភពពី៖ Marca
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព