Benzema៖“ខ្ញុំកាន់តែកៀកជាងពេលណាៗទាំងអស់ក្នុងការឈ្នះ Ballon d’Or”
Karim Benzema ខ្សែប្រយុទ្ធកណ្តាលរបស់ក្រុម Real Madrid បាននិយាយពីឱកាសរបស់ខ្លួនក្នុងការឈ្នះ Ballon d’Or នៅឆ្នាំនេះ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានប្រាប់ Canal+ ថា៖”ឈ្នះ Ballon d’Or? នោះនឹងធ្វើឱ្យសុបិនពីកុមារភាពដ៏ធំបំផុតរបស់ខ្ញុំក្លាយជាការពិត។ ជាការពិតណាស់ខ្ញុំសុបិនអំពីវាកាលពីក្មេង។
Idol របស់ខ្ញុំមិនថា Ronaldo Nazario ឬ Zinedine Zidane នោះទេពួកគេបានមកកាន់ Real Madrid ហើយឈ្នះ Ballon d’Or។ ហើយនោះជារឿងតូចមួយដែលខ្ញុំគិត។ ខ្ញុំគិតថាខ្ញុំនៅជិតជាងពេលណាៗទាំងអស់ ”។
សរុបមក Ronaldo Nazario ដែលតំណាងឱ្យក្លឹប Real Madrid ចន្លោះឆ្នាំ 2002 ដល់ 2007 បានទទួលពានរង្វាន់ Ballon d’Or ចំនួន ២ដង គឺក្នុងឆ្នាំ 1997 កាលនូវលេងឱ្យក្រុម Inter Milan និងក្នុងឆ្នាំ 2002 ឈ្នះជាមួយក្រុមអធិរាជស Real Madrid ។
ទោះជាយ៉ាងណាក៏ដោយ Zidane ក៏បានទទួលពានរង្វាន់ខាងលើក្នុងឆ្នាំ 1998 ខណៈពេលដែលចូលរួមជាមួយ Real Madrid ត្រឹមតែ 3 ឆ្នាំក្រោយមក៕