Benzema៖ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង
ប្រធានក្រុម Karim Benzema បានដើរតួនាទីយ៉ាងសំខាន់ធ្វើបាន Hat-Trick ជួយ Real Madrid វាយបកឈ្នះ PSG នៅជើងទីពីរពានរង្វាន់ UCL លទ្ធផល ៣ ទល់នឹង ១។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងបានចំណាយពេលត្រឹមតែ ១៧នាទីប៉ុណ្ណោះសម្រាប់ការរកបាន៣គ្រាប់ក្នុងកីឡដ្ឋាន Bernabeu។ ដូច្នេះសរុបទាំងពីរជើង Madrid បានយកឈ្នះ PSG លិទ្ធផល ៣ ទល់នឹង ២ បន្តដំណើរទៅកាន់វគ្គ៨ក្រុមចុងក្រោយជាមួយ Man City, Liverpool, Bayern Munich។
ក្រោយពីបញ្ចប់ការប្រកួតខ្សែប្រយុទ្ធទាត់ច្បាស់ខាងលើបាននិយាយថា៖ “ពានរង្វាន់ Champions League គឺស្ថិតក្នុង DNA របស់ពួកយើង( Real Madrid)។ ពួកយើងឈ្នះព្រោះតែកម្លាំងផ្លូវចិត្តរបស់ពួកយើង”។ ការនិយាយបែបនេះដោយសារតែ Real Madrid ជាក្រុមជោគជ័យបំផុតក្នុងពានរង្វាន់ UCL ពោលឈ្នះដល់ទៅ១៣សម័យឯណោះ។
៣គ្រាប់បន្ថែមរបស់ Benzema ក៏បានធ្វើឲ្យគេក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេលំដាប់ទី ៣ នៅ Real Madrid មាន ៣០៩គ្រាប់។ ឯអ្នកលេខមួយគឺ Cristiano Ronaldo មាន ៤៥០គ្រាប់៕