photo of Karim Benzema
Karim Benzema ក្លាយជា​កីឡាករ​សញ្ជាតិ​បារាំងទី១​ដែលរក​បានគ្រាប់បាល់១៥០គ្រាប់នៅ La Liga

ក្លឹប Real Madrid ប្រកួត​ស្មើ​ជាមួយ​ក្លឹប Valladolid កាល​ពីថ្ងៃសៅរ៍ ប៉ុន្តែកីឡាករ Karim Benzema ទទួល​បាន​ឱកាស​ដ៏​រីករាយ​មួយ​ដោយ​រក​បាន​គ្រាប់​បាល់​​មួយ​គ្រាប់​ដ៏​សំខាន់។

កីឡាករ Karim Benzema ជា​កីឡាករ​សញ្ជាតិ​បារាំងទី១ ដែល​រក​បាន​គ្រាប់បាល់ទី១៥០ នៅ​ក្នុង​លីគ​កំពូល​អេស្ប៉ាញ។

ក្លឹប Real Madrid ប្រកួត​បាន​លទ្ធផល​ ១ស្មើ​ក្នុងទឹកដី​របស់ខ្លួន​ជាមួយ​ក្លឹប Real Valladolid កាលពីថ្ងៃសៅរ៍​ ប៉ុន្តែទោះ​ជា​យ៉ាងនេះ​ក្ដី ក៏​កីឡាករ Benzema នៅ​តែអាចញញឹម​បានជាមួយ​នឹង​គ្រាប់​បាល់​មួយ​ដ៏សំខាន់​មួយ​គ្រាប់​របស់ខ្លួន​។

អតីត​កីឡាក​របស់​ក្លឹប Lyon រូបនេះ​រក​បាន​គ្រាប់​បាល់​មួយ​គ្រាប់​នេះ​នៅ​នាទីទី​៨២។ យ៉ាងណាមិញ គ្រាប់បាល់​នេះ​មិន​អាច​ជួយ​ឱ្យ​ក្លឹប Real Madrid ទទួលបាន ៣ពិន្ទុ​នោះទេ ខណៈ​ដែល​កីឡាករ Sergi Guardiola តាម​បាន​ស្មើ​វិញ​មុន​ចប់ម៉ោងប្រកួត។

Benzema បាន​ចំណាយ​ពេល ១០ឆ្នាំ​ដើម្បី​មក​ដល់​គ្រាប់បាល់ទី១៥០ នេះ​។ គេ​មាន​ទម្រង់លេង​មិនសូវ​ល្អ​ទេនៅ​ក្នុង​រដូវកាល ២០១៧-២០១៨៕