តាមរយះសារព័ត៍មាន Diario Gol បានឲ្យដឹងថា ក្លឹបអធិរាជសរ Real Madrid បានបើកឱកាសអោយក្លឹបបិសាចក្រហម Manchester United នៅក្នុងការចុះហត្ថលេខានាំយកកីឡាករ Karim Benzema ទៅកាន់ក្លឹបទឹកដី Old Trafford ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។

photo of Karim Benzema
Karim Benzema អាចនឹងចាកចេញពី Real Madrid នៅពេលបញ្ចប់រដូវកាលនេះ

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema នេះកំពុងប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីអ្នកគាំទ្រក្លឹបអធិរាជសរ Real Madrid ស្របពេលដែលកីឡាកររូបនេះកំពុងតែព្យាយាមហ្វឹកហាត់ដើម្បីជាប់ឈ្មោះជាកីឡាករជម្រើសដំបូងរបស់ក្លឹបឡើងវិញ។ នៅក្នុងរដូវកាលទី 2017/2018 នេះខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានធ្លាក់ទំរង់ការលេងយ៉ាងខ្លាំង ដោយគិតមកត្រឹមពេលនេះ Benzema ទើបតែសុតបញ្ចូលទីបាន 2 គ្រាប់តែប៉ុណ្ណោះ។ តាមការរាយការណ៍មួយចេញពីប្រភពច្បាស់លាស់ថា៖ ខ្សែប្រយុទ្ធរូបនេះអាចនឹងត្រូវផ្ទេរចេញពីក្លឹបអធីរាជសរ Real Madrid នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

ក្លឹបអធិរាជសរ Real Madrid នឹងផ្តល់ឱកាសអោយក្លឹបបិសាចក្រហម Manchester United ក្នុងការចុះហត្ថលេខានាំយកកីឡាករ Karim Benzema នារដូវក្ដៅខាងមុខនេះ ខណៈដែលក្លឹបកាំភ្លើងធំ Arsenal ក៏ចាប់អារម្មណ៍ខ្សែប្រយុទ្ធសញ្ជាតិបារាំងនេះដូចគ្នា។

ប្រភព៖ goal