Benzema បន្តស៊ុតបញ្ជូលទីជួយ Real Madrid យកបាន ៣ពិន្ទុកាលពីយប់មិញ
ខ្សែប្រយុទ្ធ Karim Benzema ស៊ុតកោងស្អាតមែនទែន ជួយក្រុម Real Madrid យកឈ្នះលើក្រុម Athletic Bilbao បានក្នុងលទ្ធផល ២-១ ក្នុងប្រកួតចុងក្រោយនៅឆ្នាំ២០២១នេះ។

ក្នុងការប្រកួតនេះដែរ ក្រុម Real Madrid បានបើកការនាំមុខមុន២គ្រាប់ដោយខ្សែប្រយុទ្ធ Karim Benzema ទាំង២តែម្ដងនៅនាទី៤ និង៧ ដើមតង់ទី១។ ស្របពេល១គ្រាប់របស់ក្រុមម្ចាស់ផ្ទះវិញ រកបានដោយ Sancet នៅនាទី១០។ ការប្រកួតនេះ មិនមានគ្រាប់បាល់បន្ដឡើយតាំងពី១០នាទីដំបូងនោះមក។ ចប់ការប្រកួត Real Madrid យកឈ្នះលើក្រុម Athletic Bilbao បានក្នុងលទ្ធផល ២-១។
១គ្រាប់ក្នុងការប្រកួតនេះដែរ គឺគេសង្កេតឃើញថា Benzema ស៊ុតបញ្ចូលទីបានល្អណាស់ ដោយទះកោងបញ្ជូលទី។ ដោយវាអាចនឹងក្លាយជាគ្រាប់បាល់ល្អជាងគេផងដែរ។
ក្រឡែកទៅមើលតារាងពិន្ទុវិញនោះ Real Madrid ពេលនេះក៏ដាច់ពិន្ទុពីគូប្រជែងឆ្ងាយណាស់ទៅហើយ។ ពួកគេលេង១៩ពិន្ទុនេះ មាន ៤៦ពិន្ទុ។ ក្រុមលេខ២ Sevilla ១៨ប្រកួត មាន ៣៨ពិន្ទុ៕