ខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid កីឡាករ Karim Benzema បាននិយាយថា ការដែលបានលេងទល់នឹងខ្សែប្រយុទ្ធក្រុម Paris Saint-Germain កីឡាករ Kylian Mbappe គឺពិតជាពិសេស ។

Karim Benzema
Karim Benzema

ជាការពិតណាស់ Real Madrid នឹងត្រូវធ្វើដំណើរមកកាន់ប្រទេសបារាំង ដើម្បីតទល់នឹង ក្រុម PSG នៅយប់នេះ ដែលជាជំនួបក្របខណ្ឌ​ Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១។

ជាមួយគ្នានេះ មុនការប្រកួតមកដល់ ម្ចាស់អាវលេខ៩របស់ Real Madrid កីឡាករ Benzema បានថ្លែងយ៉ាងដូច្នេះថា៖ “វាជាការប្រកួតដ៏ធំមួយ ហើយការលេងទល់នឹង Kylian គឺពិសេស ព្រោះយើងលេងក្នុងក្រុមជម្រើសជាតិជាមួយគ្នា។ ដូចដែលអ្នកបានដឹងហើយថាគាត់អាចមក Madrid នៅថ្ងៃណាមួយ ប៉ុន្តែឥឡូវនេះយើងទាំងពីរនៅទីនេះដើម្បីឈ្នះការប្រកួត”៕