photo of Karim Benzema
Karim Benzema of Real Madrid

ខ្សែប្រយុទ្ធសញ្ចាតិបារាំងកីឡាករ Karim Benzema ដែលមានអវត្តពីក្រុម Real Madrid ចាប់តាំងពីថ្ងៃទី 23 ខែធ្នូនៅពេលដែលរូបគេបានរងរបួសនៅក្នុងការប្រកួត El Clasico ប្រឆាំងនឹងក្រុម Barcelona ហើយគាត់បានវិលត្រឡប់មកហ្វឹកហាត់វិញកាលពីថ្ងៃអង្គារ។ រូបគេប្រហែលជានឹងចូលរួមប្រកួតនៅថ្ងៃព្រហស្បតិ៍ក្នុងការប្រកួតជាមួយនឹងក្រុម Leganés ក្នុងការប្រកួតជើងទី 1 នៃវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Copa del Rey ។

យោងតាមក្លឹបបានអោយដឹងថា នៅពេលនោះក្រោយពីការប្រកួត El Clásico ចប់កាលពីខែធ្នូឆ្នាំមុន Benzema បានទទួលការពិនិត្យសុខភាព ដែលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានរបួសនៅក្នុងសាច់ដុំ biceps femoris នៃជើងស្តាំរបស់គាត់ ។ កាលពីថ្ងៃអង្គារកីឡាករសញ្ចាតិបារាំងរូបនេះ បានវិលត្រឡប់មកហ្វឹកហាត់ជាលើកទីពីរជាប់ៗគ្នា ហើយបានចូលរួមក្នុងវគ្គហ្វឹកហាត់ដំបូងជាមួយក្រុមទៀត ។​ ពេលនោះក៏គេបានឃើញខ្សែការពាររបស់ក្រុមយុវជនយុវជនកីឡាករ Álvaro Tejero និងអ្នកចាំទីយុវជន Moha ក្នុងវគ្គហ្វឹកហាត់ផងដែរ។

ប្រភពពី៖ egypttoday