photo of Karim Benzema
Karim Benzema of Real Madrid

ក្រុម Real Madrid បានបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុមភ្ញៀវ Bayern Munich កាលពីយប់មិញ ក្នុងជើងទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ដោយការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល 2-2។

Kimmich ស៊ុតឲ្យ Bayern នាំមុខ១គ្រាប់តាំងពីការប្រកួតចាប់ផ្ដើមបាន៣នាទី ប៉ុន្តែខ្សែប្រយុទ្ធ Benzema តែតឲ្យម្ចាស់ផ្ទះតាមស្មើនៅនាទី11 ។ ចូលវគ្គទីពីរអ្នកចាំទី Ulreich បានផ្ដល់កាដូដល់ Real 1គ្រាប់ ដោយសារទាត់បាល់ខុស ធ្វើឲ្យ Benzema យកបាល់បានហើយស៊ុតបញ្ចូលទីគ្រាប់ទីពីរនៅនាទី46 ។ ហើយបន្ទាប់មកដល់នាទីទី63 James Rodriguez ក៏រកបានគ្រាប់តាមស្មើនៅប្រកួតនេះ ប៉ុន្តែមិនអាចស្រោចស្រង់ Bayern Munich បានទេ។

គួរឲ្យដឹងថា ក្រុម Real Madrid គឺជាក្រុមទីមួយក្នុងប្រវត្តិសាស្ត្រ ដែលធ្លាប់ឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League រហូតដល់ទៅ16ដង៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ dailymail