ខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករ Karim Benzema អាចនឹងត្រូវអវត្តមានអស់រយៈពេល 3 សប្តាហ៍ក្រោយពីរងរបួសសរសៃពួរ។

photo of Karim Benzema
Karim Benzema of Real Madrid

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ មិនមានវត្តមានក្នុងការហ្វឹកហាត់កាលពីថ្ងៃសៅរ៍ឡើយ និងបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព បន្ទាប់ពីមិនបានបង្ហាញខ្លួនពេញ 90នាទីឡើយ នៅក្នុងជំនួបទល់នឹង Barcelona កាលពីថ្ងៃទី 23 ខែធ្នូ ។

ការធ្វើតេស្តរបស់ក្រុម Madrid បានបញ្ជាក់ពីបញ្ហាសរសៃពួរ ហើយនៅពេលដែលក្លឹបមិនបានចេញផ្សាយកាលវិភាគ សម្រាប់ការវិលត្រឡប់របស់គាត់ឡើយ របាយការណ៍បានបង្ហាញថា គាត់អាចនឹងអវត្តមានពីទីលានរយៈពេល ពីរទៅបី សប្តាហ៍ ដែលស្មើនឹង 5 ប្រកួតនៅក្នុងការប្រកួតពានរង្វាន់ Copa del Rey និង La Liga ។

ប្រភពពី៖ goal