photo of Bernado Silva
កីឡាករខ្សែប្រយុទ្ធ Bernado Silva

កីឡាករខ្សែប្រយុទ្ធ Bernado Silva ត្រូវបាន FA ដាក់បម្រាមមិនឲ្យលេង ១ប្រកួត និងពិន័យជាទឹកប្រាក់ប្រមាណ ៥០០០០ផោន ពីបទ Comment បែបរើសអើងពូជសាសន៍ទៅលើមិត្តរួមក្រុម Menjamin Mendy នាពេលថ្មីៗនេះ។

ដៃគូប្រយុទ្ធក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ជាមួយ Cristiano Ronaldo បានធ្វើការប្រៀបធៀបមិត្តរួមក្រុម ដែលអតីតកីឡាករមកពីក្លឹបបារាំង AS Monaco ដូចគ្នានោះទៅនឹងប្រអប់សូកូឡាដែលមានប្រភពចេញ ពីប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់នៅលើបណ្តាញសង្គម និងក្រោយមក ៤៦នាទីលុបចោលវិញ។

លើសពីនេះទៀត ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ Bernado Silva ក៏ត្រូវទទួលបានអប់រំបន្ថែមទៀតអំពីឥរិយាបថជា មួយមិត្តរួមក្រុម ដែលធ្លាប់ tweet ខុសម្តងមកហើយកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ដែលធ្វើផ្ទុយពីបញ្ញតិ្តទី E3 របស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA។

 

ក្លឹប Manchester City មិនប្តឹងបកជុំវិញការសម្រេចនេះឡើយ ដូច្នេះមានន័យថា Bernado Silva នឹងខកខានជួយក្រុមពេលប៉ះក្រុមលេខ៣ តោខៀវ Chelsea នៅកីឡដ្ឋាន Etihad នារាត្រីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Premier League៕