ក្លឹបលេងនៅលីគកំពូលរបស់ទួកគី Besiktas កំពុងតែរៀបចំឯកសារ បញ្ចូនទៅហង្សក្រហម Liverpool រឿងផ្ដាច់កុងត្រាអ្នកចាំទី Loris Karius ផ្លាស់ប្ដូរយកខ្សែប្រយុទ្ធ Divock Origi ជំនួសវិញ។

Besiktas ចង់ផ្ដាច់កុងត្រាអ្នកចាំទី Karius ដូរយកខ្សែប្រយុទ្ធ Divock Origi វិញ
Besiktas ចង់ផ្ដាច់កុងត្រាអ្នកចាំទី Karius ដូរយកខ្សែប្រយុទ្ធ Divock Origi វិញ

សូមរំលឹកថា អ្នកចាំទី Loris Karius ត្រូវបាន Liverpool ឱ្យក្លឹបយក្សទួកគី Besiktas ខ្ចីជើងទៅលេង បន្ទាប់ពីរូបគេ បានបង្កើតកំហុសដែលធ្វើឱ្យក្រុមអង់គ្លេសមួយនេះបាត់បង់ឱកាសគ្រងតំណែងជើងឯកពានរង្វាន់អឺរ៉ុប UEFA Champions Leagueដោយចាញ់ Real Madrid 1-3 នៅវគ្គផ្តាច់ព្រ័ត្រដែលបានធ្វើឡើងនៅប្រទេសអ៊ុយក្រែន។​ ប៉ុន្តែមកលេងជាមួយក្លឹបយក្សទួកគីមួយនេះលោកនៅបន្តធ្វើឱ្យខូចគ្រាប់បាល់ជាបន្តបន្តាប់ទៀត។

Besiktas បានចុះកិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំលើអ្នកចាំទី Karius កាលពីខែមករាជាមួយនឹងជម្រើសដើម្បីទិញផ្ដាច់ ប៉ុន្តែទម្រង់លេងរបស់កីឡាករអាល្លឺម៉ង់រូបនេះគឺលេងមិនល្អសោះ លោកបានសាក់កំហុសជាមួយក្លឹបនេះដូចជា ប្រកួតដំបូងជាមួយ Beskitas ប្រកួត Europa League។

ពិតណាស់ខ្សែប្រយុទ្ធ Divock Origi គឺមិនទាន់បានបង្ហាញខ្លួនក្រោមកាដឹកនាំរបស់លោកJurgen Klopp នៅឡើយទេនារដូវថ្មីនេះ។ បើតាមរបាយការណ៏ថា កីឡាករសញ្ចាតិប៊ែលហ្ស៊ិករូបនេះនឹងពិចារណាអនាគតរបស់គេនៅលើទឹកដីហង្សក្រហម។ លោកប្រហែលជាយល់ព្រមផ្លាស់ទៅ Besiktas ហើយព្រោះលោកចង់បានពេលលេលេងដូចគេដូចឯងដែរ៕

ប្រភព៖ talksport