Besiktas បានប្រកាសថាអ្នកចាំទី Loris Karius របស់ក្រុមហង្សក្រហម Liverpool បានមកដល់ប្រទេសតួកគីហើយ ដោយក្លឹបនេះខ្ចីជើងគាត់លេពីររដូវកាល។

Loris Karius
Loris Karius

ក្លឹបទួរគីបានពិភាក្សាជាមួយនឹងក្លិបហង្សក្រហមលើកិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំសម្រាប់ Karius ហើយពួកគេតាំងពីរហាក់ដូចជាបានយល់ព្រមនឹងគ្នាហើយ។ ខណៈដែរលើគណនីប្រព័ន្ធសង្គម Twitter របស់ពួក Besiktas បានដាក់រូប Loris Karius ពាក់អាវ Besiktas ឡើងប៉ុណ្នានី។

សម្រាប់គ្រូបង្វឹករបស់ Liverpool លោក Jurgen Klopp វិញបានអះអាងកាលពីចុងសប្តាហ៍ថា លោកមិនបានដឹងការផ្ទេអ្នកចាំទីនេះទេ លោកបានបន្តទៀតថា ប្រហែលជាក្លឹបមិនបានប្រាប់គាត់ឱ្យដឹកហើយមើលទៅ។

Liverpool បានចុះហត្ថលេខាទិញអ្នកចាំទី Alisson Becker ពី Roma នៅរដូវក្តៅនេះ ក្នុងកិច្ចព្រមព្រៀងមួយដែលធ្វើឱ្យគេក្លាយជាអ្នកចាំទីដ៏ថ្លៃបំផុតក្នុងពិភពបាល់ទាត់លំដាប់ទីពីរបន្ទាប់ពីអ្នកចាំទី Kepa Arrizabalaga របស់ Chelsea ខណៈដែលអ្នកចាំទីដៃទី3 Simon Mignolet នឹងត្រូវចាំគាំទ្រអតីតអ្នកចាំទីរបស់ Roma នេះគ្រប់ពេលវេលា ៕

ប្រភពពី៖ Goal