photo of Billy Sharp
ខ្សែប្រយុទ្ធជនជាតិអង់គ្លេស Billy Sharp

ខ្សែប្រយុទ្ធជនជាតិអង់គ្លេសវ័យ៣៣ឆ្នាំ Billy Sharp របស់ Sheffield United និយាយថាគេបានស្រមៃចង់ស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ Premier League ហើយទីបំផុតគេធ្វើវាបាន ដោយរកបានគ្រាប់បាល់តាមស្មើនៅផ្ទះ Bournemouth យប់ថ្ងៃសៅរ៍ទី១០ខែសីហាឆ្នាំ២០១៩។

photo of Premier League
Premier League

Sharp ដែលបានចូលលេងត្រឹម៦នាទីចុងម៉ោង បានថែមបញ្ចូលទីក្នុងនាទី៨៨ បន្ទាប់ពីបាល់ដែល Oliver McBurnie ស៊ុតមិនពេញជើងបានឡងបុកនឹង Nathan Ake ហើយខ្ទាតមកចំជើងរបស់គេ។ គ្រាប់នេះលុបចោលគ្រាប់នាំមុខរបស់ Chris Mepham ដែលរកបានក្នុងនាទី៦២។ គ្រាប់បាល់នេះជាគ្រាប់បាល់ទី១របស់ Sheffield United ក្នុងលីគកំពូលអង់គ្លេសតាំងពីឆ្នាំ២០០៧មក ដ្បិតពួកគេបានធ្លាក់ទៅលេងលីគក្រោមអស់១២ឆ្នាំ ទម្រាំបានឡើងមក Premier League វិញក្នុងរដូវកាល២០១៩-២០នេះ។

Sheffield United
Sheffield United

សូមបញ្ជាក់ថា Sharp ធ្លាប់លេងក្នុងក្របខ័ណ្ឌ Premier League តែ២លើកគត់ក្នុងអាជីពរបស់គេកន្លងមក គឺនៅដើមរដូវកាល២០១២-១៣ ពេលនៅ Southampton។

នេះជាលើកទី៣ដែល Sharp រួមរស់ជាមួយ Sheffield United ដែលជាក្លិបដើមបង្អស់របស់គេ ខណៈគេបានផ្លាស់ទៅលេងឱ្យក្លិបផ្សេងៗជាច្រើនលើកដូចជាទៅ Rushden & Diamonds, Scunthorpe United, Doncaster Rovers, Southampton, Nottingham Forest, Reading និង Leads United មុនត្រលប់មក Sheffield លើកទី៣ក្នុងឆ្នាំ២០១៥។ រដូវកាលមុន គេជាអ្នករកគ្រាប់បាល់បានច្រើនជាងគេរបស់ Sheffield United ក្នុងលីគទី២ ដោយរកបាន២៤គ្រាប់៕