កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រុមយក្សអាល្លឺម៉ង់ Borussia Dortmund បានបន្តទម្រង់លេងដ៏អស្ចារ្យរបស់ខ្លួនជាមួយនឹងការវាយបកមកលើក្រុម Cologneរហូតដល់សម្រេចបានជ័យជំនះ៣-១ ដោយសារគ្រាប់បាល់តាមក្រោយពីកីឡាករបម្រុង Achraf Hakimiនិងកីឡាករ Paco Alcacer ដើម្បីធ្វើបានជ័យជំនះ២លើកពី២ប្រកួតបើកឆាករដូវកាល Bundesliga។

ក្រុមភ្ញៀវ Dortmund ធ្លាប់ធ្វើបានរហូតដល់៥គ្រាប់ពេលប៉ះជាមួយក្រុម Augsburgនៅការប្រកួតបើកឆាករដូវកាលកាលពីសប្តាហ៍មុន ប៉ុន្តែពួកគេបែរជាតាមពីក្រោយគេទៅវិញ មុនពេលសម្រេចបាន៣គ្រាប់នៅក្នុងរយៈពេល២០នាទីចុងក្រោយ។

កីឡាករ Dominick Drexler របស់ក្រុម Cologne រកបានគ្រាប់បាល់នាំមុខមុនដ៏គួរឲ្យភ្ញាក់ផ្អើលក្រោយលេងបានកន្លះម៉ោង ជាពេលដែលក្រុមម្ចាស់ផ្ទះលេងបានមុតស្រួចជាងក្រុមភ្ញៀវ Dortmund ដែលតាមពីក្រោយគេរហូតនៅ២ប្រកួតបើកឆាកជាប់ៗគ្នានេះ។

ឱកាសល្អបំផុតរបស់ក្រុម Dortmundនៅក្នុងតង់ទី១ បានមកដល់ ពេលការទាត់បាល់ពិន័យ Free-kickរបស់កីឡាករ Marco Reus ប៉ុន្តែពួកគេរង់ចាំរហូតដល់នាទី៧០ សម្រាប់គ្រាប់បាល់ស្មើរបស់កីឡាករ Jadon Sancho ដែលជាគ្រាប់បាល់ទី២របស់គាត់នៅ២ប្រកួតក្នុងក្រុម League។

កីឡាករ Hakimi លោតផុតខ្សែការពារ២នាក់ដើម្បីតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់របស់កីឡាករ Lukasz Piszczek នៅទី ដើម្បីជួយឲ្យពួកគេនាំមុខមុន២-១។

កំពូលអ្នករកគ្រាប់បាល់របស់ក្រុម Dortmundកាលពីរដូវកាលមុន គឺខ្សែប្រយុទ្ធ Alcacer  បានបន្ថែម១គ្រាប់ទៀតនៅម៉ោងបញ្ចប់ការប្រកួត ហើយ កីឡាករអេស្ប៉ាញម្នាក់នេះ រកបាន៣គ្រាប់ហើយនៅ២ប្រកួតបើកឆាករដូវកាលរបស់ពួកគេ៕