photo of TiTe
TiTe coach of Brazil

ជម្រើសជាតិបាល់ទាត់ Brazil បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ យុទ្ធនាការពានរង្វាន់ពិភពលោក World Cup ២០១៨ នៅរុស្ស៊ីលើកនេះ។

ក្រុមជើងឯកពិភពលោក៥សម័យកាល ក្រោមការដឹកនាំរបស់លោក TITE បានប្រកាសឈ្មោះកីឡាករ១៥នាក់ ដែលច្បាស់១០០% ថានឹងទៅលេង World Cup នៅរុស្ស៊ីស្របពេលកៅអីទំនេរ៨នាក់ទៀតទុកឱកាសឲ្យកីឡាករដទៃប្រឹងប្រែងប្រជែងគ្នា។

Photo of Brazil national team
Brazil national team

សមាជិក១៥នាក់មានដូចជា អ្នកចាំទី Allison (Roma) ខ្សែការពារ Dani Alves (PSG), Marquinhos (PSG), Miranda (Inter), Marcelo (Real Madrid) និង Thiago Silva (PSG)។

ខ្សែបម្រើមាន Casemiro (Real Madrid), Paulinho (Barcelona), Renato Augusto (Beijing Guoan), Coutinho (Barcelona), Fernandinho(Manchester City) និង Willian (Chelsea) ហើយខ្សែប្រយុទ្ធមាន Neymar (PSG), Gabriel Jesus (Manchester City) and Roberto Firmino (Liverpool)៕

ប្រភព៖ dreamteamfc