ក្លឹប Bristol City កំពុងដាក់គោលដៅលើខ្សែការពារ Filip Benkovic របស់ក្លឹប Leicester ស្របពេលគ្រូបង្វឹកក្លឹប Leicester លោក Brendan Rodgers គឺជា​អ្នក​គាំទ្រ​ខ្សែការពារ Filip ហើយ​នាំយក​កីឡាករ​រូបនេះ​មកកាន់អតីត​ក្លឹប​ Celtic កាលពីខែ​សីហា​ឆ្នាំ​២០១៨ ។

photo of Filip Benkovic
​ខ្សែការពារ Filip Benkovic របស់ក្លឹប Leicester

ប៉ុន្តែ​គ្រូបង្វឹករូបនេះបើកភ្លើងខៀវឲ្យ​កីឡាករសញ្ជាតិ​ក្រូអាស៊ី​រូបនេះ​ចាកចេញជាបណ្តោះអាសន្ន​នៅ​ខែ​នេះ ដើម្បី​បន្ត​ស្វែងរកឱកាស​បង្ហាញមុខ​ជា​ប្រចាំ។

ក្លឹប Bristol City នឹង​រង់ចាំការវិវឌ្ឍ​ថ្មី ខណៈ​ក្លឹប Leicester បន្ត​ស្វែងរក​ ហើយ​លទ្ធផល​ណាមួយនោះ​ អាចនឹង​ប៉ះពាល់ដល់​ការតាមប្រមាញ់​កីឡាករ វ័យ​២២​ឆ្នាំ​រូបនេះ​ ខណ:ដែល​ក្លឹប Derby ចង់ចាប់អារម្មណ៍ផងដែរ។

ក្លឹប Leicester នឹងស្វែង​រក​កីឡាករមកជំនួស ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ពួកគេមិនខ្វះ​ខ្សែការពារ ហើយ​កំពុង​សម្លឹងមើល​កីឡាករ Jannik Vestegaard ៕