ខ្សែ​បម្រើ​ Bruno Fernandes ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ថា​ នឹង​ចុះ​​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Manchester United ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ជា​មួយ​នឹង​លក្ខខណ្ឌ​បន្ត​រយៈពេល​កុងត្រា​ និង​ដំឡើង​ប្រាក់​ខែ​ ខណៈ​កីឡាករ​នេះ​នៅ​មាន​កុងត្រា​ជា​មួយ​ក្លឹប​នេះ​ដល់​២០២៥ ជាមួយនឹង​លក្ខខណ្ឌ​បន្ត​១ឆ្នាំ​ថែម​ទៀត​។

Bruno Fernandes
Bruno Fernandes

នៅ​ខណៈ​នេះ​ ការ​​ពិភាក្សា​កុងត្រា​ថ្មី​នេះ​ជិត​មក​ដល់​ទី​បញ្ចប់​ហើយ​ ដោយ​ខ្សែ​បម្រើ​ព័រទុយហ្គាល់​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា​ពេញ​ចិត្ត​នៅ​បន្ត​ជា​មួយ​ Man Utd ហើយ​ក្រុម​ Man Utd ក៏​ពេញ​ចិត្ត​ដោយ​មើល​ឃើញ​ពី​សមត្ថភាព​គេ​ ចង់​ឲ្យ​គេ​នៅ​បន្ត​ក្នុង​រយៈពេល​យូរ​ផង​ដែរ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ក្លឹប​ Man Utd នឹង​បន្ត​កុងត្រា​ថ្មី​ឲ្យ​ Bruno ក្នុង​រយៈពេល​៥ឆ្នាំ​ និង​ដំឡើង​ប្រាក់​ពលកម្ម​ទ្វេដង​ ដោយ​ទទួល​បាន​ជិត​ ៣២ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

នៅ​ក្នុង​រដូវកាល​នេះ​ Bruno បាន​ចូល​លេង​ឲ្យ​ Man Utd បាន​៣៧ប្រកួត​ និង​រក​បាន​៩គ្រាប់​៕