3
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Ancelotti ថា Benzema ជាកីឡាករល្អជាងគេលើលោក និងជឿជាក់ខ្ពស់ឈ្នះ Ballon d’Or
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់សារព័ត៌មាន Movistar ក្រោយឈ្នះពាន UEFA Super Cup នៅក្នុងថ្ងៃនេះដោយលើកឡើងថា ខ្សែប្រយុទ្ធ Karim Benzema ជាកីឡាករល្អជាងគេលើលោកនៅខណៈនេះ ដោយលោកជឿជាក់ថាគេនឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ។ លោក Ancelotti បាននិយាយថា៖” Benzema ជាប្រធានក្រុមដ៏ល្អ។ យើងមកដល់ចំណុចនេះគឺដោយតែមានការចូលរួមចំណែកពីគេច្រើន និយាយទៅគេស៊ុតចូលចូលច្រើន។ អញ្ចឹងទាក់ទងនឹងរឿងឈ្នះពាន Ballon d’or គឺគ្មានបញ្ហាចោទសម្រាប់ ឬក៏សង្ស័យអ្វីលើគេទៀតឡើយ “។ លោកបន្តថា៖” សម្រាប់ក្លឹបយើង គេជាកីឡាករសំខាន់ណាស់។ គេជាកីឡាករល្អជាងគេនៅលើលោកនៅខណៈនេះ។ គេជាមនុស្សសំខាន់ដែលជួយឲ្យយើងឈ្នះបាន Champions League។ ពិតណាស់គេរកគ្រាប់បាល់ស៊ុតចូលមិនបាននៅពេលប្រកួតផ្ដាច់ព្រ័ត្រនៅពេលប្រកួតដណ្ដើមពាននោះ តែគេជាអ្នកជួយឲ្យឡើងដល់ប្រកួតផ្ដាច់ព្រ័ត្រនេះ។ គេស៊ុតចូលយកឈ្នះ Man City, Chelsea, PSG។ គេសំខាន់សម្រាប់យើងណាស់ អញ្ចឹងគ្មានអ្វីសង្ស័យទៀតទេ គេហ្នឹងហើយជាកីឡាករល្អជាងគេនៅពេលនេះ “។ គួរបញ្ជាក់ផងដែរថា បញ្ជីបេក្ខជនដែលអាចពាន Ballon
12 Aug 2022
Football News
ភ្ញាក់ផ្អើល PSG ចង់នាំយក Rashford មកចាប់ដៃគូជាមួយ Mbappe និង Messi
ក្លិបយក្សរបស់បារាំង Paris Saint-Germain មានគម្រោងចង់ផ្ទេរយកខ្សែប្រយុទ្ធ Marcus Rashford ក្នុងរដូវក្ដៅនេះ។ ម្ចាស់ជើងឯក Ligue 1 មានបំណងចង់បន្ថែមកម្លាំងនៅតំបន់ប្រយុទ្ធដើម្បីចាប់ដៃគូជាមួយ Lionel Messi និង Kylian Mbappe។ ហើយ Rashford វ័យ២៤ឆ្នាំជាខ្សែប្រយុទ្ធដែលពួកគេចង់បាន។ នេះបើយោងតាមសារព័ត៌មានរបស់បារាំង L’Equipe។ គេបានដឹងថា PSG បានបើការពិភាក្សារួចរាល់ជាមួយតំណាងរបស់ Rashford ប៉ុន្តែពួកគេមិនទាន់ដាក់សំណើផ្លូវការណាមួយទៅកាន់ Manchester United នៅឡើយទេ។ ក្លឹបបិសាចក្រហមទំនងនឹងទាមទារតម្លៃខ្លួនខ្ពស់ ប្រសិនបើ PSG ដាក់សំណើមក។ Rashford សញ្ជាតិអង់គ្លេសនឹងអស់កុងត្រាជាមួយ United នៅរដូវក្ដៅក្រោយ ប៉ុន្តែក្លឹបមានជម្រើសក្នុងការបន្តកិច្ចសន្យារបស់គេសម្រាប់មួយឆ្នាំទៀត។ PSG ពេលនេះចង់បានខ្សែប្រយុទ្ធម្នាក់ដែលអាចលេងបានទាំងបម្រើប្រយុទ្ធនិងប្រយុទ្ធចំតួ ខណៈ Rashford អាចលេងបានទាំងពីរតំណែងនេះ៕
12 Aug 2022
Football News
Barca បានបន្តលក់ផ្នែកខ្លះរបស់ក្លឹបខ្ទង់១០០លានដុល្លារ ដើម្បីចុះឈ្មោះកីឡាករថ្មីៗ
ក្លឹប Barcelona បានធ្វើការចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការនៅក្នុងថ្ងៃនេះ ក្នុងការលក់សិទ្ធិ Barca Studio ចំនួន២៤,៥% ស្មើនឹងប្រមាណ ១០០លានដុល្លារ ទៅឲ្យក្រុមហ៊ុន Orpheus Media ។ ការលក់សិទ្ធិនៃផ្នែកមួយចំនួនរបស់ក្លឹបនេះត្រូវបានគេដឹងថាគឺដើម្បីចុះឈ្មោះកីឡាករថ្មីៗដែលទើបបាននាំចូលមកក្នុង La Liga ក៏ដូចជាបន្តទិញកីឡាករមួយចំនួនទៀត នេះបើតាមអ្វីដែលលោក Joan Laporta ប្រធានក្លឹប Barca ផ្ទាល់ធ្លាប់បានបញ្ជាក់ផងដែរ។ កាលពីខែកក្កដា ឆ្នាំ២០២២ Barca ក៏សម្រេចលក់សិទ្ធកាន់កាប់ Barca Studio ចំនួន ២៥% បានប្រមាណ ១០០លានដុល្លារ ទៅឲ្យ socio.com ដើម្បីតែរឿងពង្រឹងក្លឹបរបស់ខ្លួននេះផងដែរ។ កន្លងមកនេះ Barca ត្រូវបានគេងឿងឆ្ងល់ និងរិះគន់ថា ក្លឹបនេះបានលុយពីណាដើម្បីនាំចូលកីឡាករថ្មីៗជាច្រើនសម្រាប់រដូវកាលក្ដៅ ដោយលើកឡើងថាចំណូល ចំណាយ និងបំណុលក្លឹបនេះគឺស្ថិតក្នុងបញ្ហាហិរញ្ញវត្ថុនៅឡើយ យ៉ាងណាមកទល់នឹងក្លឹបនេះបានធ្វើការបញ្ចេញទិន្នន័យដែលពួកគេបានលក់ផ្នែកមួយចំនួនរបស់ក្លឹបដើម្បីនាំចូល និងចុះឈ្មោះកីឡាករដូចជា លក់សិទ្ធិខ្លះនៃ Barca ទាក់ទាញវិនិយោគទន់ ក៏ដូចជាលក់សិទ្ធិផ្សាយជាច្រើន៕
12 Aug 2022
Football News
Lukaku ខឹងចិត្តព្រោះត្រឹម១ឆ្នាំនៅ Chelsea សោះ អ្នកគាំទ្រភ្លេចអស់ពីសមត្ថភាពរបស់ខ្លួនលើទីលានប្រកួត
ខ្សែប្រយុទ្ធ Romelu Lukaku បាននិយាយទៅកាន់សារព័ត៌មាន DAZN Intalia នៅក្នុងថ្ងៃនេះថា គេខឹងក្នុងចិត្តដែរ ព្រោះត្រឹមតែរយៈពេល១ឆ្នាំនៅក្លឹប Chelsea សោះអ្នកគាំទ្រភ្លេចអស់ថាគេអាចធ្វើអីបានខ្លះលើទីលានប្រកួត។ Lukaku បាននិយាយថា៖” រដូវកាលកាលនៅក្លឹប Chelsea នៅឆ្នាំទៅមិញនេះក៏ធ្លាប់បានផ្ដល់កម្លាំងចិត្តឲ្យខ្ញុំខិតខំប្រឹងប្រែងធ្វើឲ្យបានកាន់តែល្អជាមុន តែយ៉ាងណាទន្ទឹមនឹងនេះក៏ខ្ញុំមានអារម្មណ៍ថាត្រឹមតែ១ឆ្នាំកន្លងទៅនេះសោះ អ្នកគាំទ្រ និងអ្នកគ្រប់គ្នាភ្លេចអស់ថាខ្ញុំអាចធ្វើអីបានខ្លះលើទីលានប្រកួត។ នេះជាអ្វីដែលខ្ញុំខឹងនៅក្នុងចិត្តមែនទែន “។ បន្ថែមពីនេះ ខ្សែប្រយុទ្ធមកលេងនៅ Inter Milan វិញនៅរដូវកាលនេះប៉ុន្តែនៅក្នុងលក្ខខ័ណ្ឌក៏បានលើកឡើងផងដែរថា មកលេងនៅទីនេះគឺគេមិនខ្វល់ពីការឈ្នះពានសម្រាប់ខ្លួនគេនោះទេ គឺគេឈ្នះពានជាក្រុមជាពិសេសគឺពាន Serie A ។ Lukaku ផ្លាស់ទៅកាន់ Inter Milan វិញក្រោយផ្លាស់ត្រលប់ទៅ Chelsea ទើបតែ១រដូវកាល។ ក្នុងរដូវកាលកន្លងទៅនេះ គេចូលលេងបាន ៤៤ប្រកួត និងស៊ុតចូល ១៥គ្រាប់៕
12 Aug 2022
Football News
ទីបំផុត Werner ចេញពី Chelsea ត្រលប់ទៅកាន់ Leipzig វិញជាផ្លូវការ
ខ្សែប្រយុទ្ធ Timo Werner បានចាកចេញពី Chelsea ត្រលប់ទៅកាន់ Leipzig វិញជាផ្លូវការនៅក្នុងថ្ងៃនេះ។ Werner និង Leipzig បានចុះកុងត្រារយៈពេល៤ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ នេះរហូតទៅដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយពាក់អាវលេខ១១។ Werner លេងឲ្យ Chelsea បាន២រដូវកាល ដោយចូលរួមប្រកួតសរុប ៨៩ប្រកួត ស៊ុត២៣ប្រកួត ដោយខ្សែប្រយុទ្ធនេះមិនជោគជ័យនៅ PL នោះទេដោយតែពិបាកខាងការបញ្ចប់ទី ដែលធ្វើឲ្យគេចង់ផ្លាស់មកកាន់ Leipzig វិញរហូតមក។ កីឡាករនេះមកលេងឲ្យ Leipzig កាលពីឆ្នាំ២០១៦-២០២០ ដោយចូលលេងបាន ១៥៩ប្រកួត និងស៊ុតចូល ៩៥គ្រាប់។ តាមពិតទៅដំបូងឡើយ ក្លឹបទាំងពីរបានព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌខ្ចីជើងក្នុងរយៈពេលវែងប៉ុណ្ណោះ ដោយមានមានលក្ខខណ្ឌឲ្យ Leipzig ទិញ Werner ពី Chelsea បានប៉ុន្តែក្រោយមកដោយសារការចរចាត្រូវគ្នា Leipzig ទិញយក Werner ដាច់ពី Chelsea ក្នុងតម្លៃប្រមាណ ២០លានដុល្លារ៕
12 Aug 2022
Football News
Perezថា Real Madrid មិនគិតគូរនាំចូលកីឡាករថ្មីទៀតទេ សម្រាប់រដូវកាលក្ដៅនេះ
លោក Florentino Perez ប្រធានក្លឹប Real Madrid បាននិយាយទៅកាន់អ្នកកាសែតក្រោយឈ្នះពាន UEFA Super Cup នៅក្នុងថ្ងៃនេះថា គិតមកទល់នឹងថ្ងៃនេះ ក្លឹបរបស់លោកមិនគិតគូររឿងនាំចូលកីឡាករថ្មីសម្រាប់រដូវកាលក្ដៅនេះទៀតទេ។ លោក Perez បាននិយាយថា៖” អ្វីដែលយើងត្រូវធ្វើពេលនេះគឺបន្តហ្វឹកហាត់ឲ្យបានល្អទៀត ហើយលោក Ancelotti ទទួលខុសត្រូវលើការបង្វឹកក្រុមហ្នឹងហើយ អញ្ចឹងនៅខណៈនេះយើងមិនគិតគូររឿងនាំចូលកីឡាករថ្មីសម្រាប់រដូវកាលក្ដៅនេះទៀតទេ “។ ប្រធានក្លឹប Real Madrid រូបនេះបានធ្វើការលើកឡើងដោយជឿជាក់លើកីឡាករដែលស្រាប់នៅក្លឹបរបស់លោកនៅពេលនេះ ជាពិសេសគឺនៅតំបន់ប្រយុទ្ធ លោកជឿជាក់ថា Benzema នឹងធ្វើបានល្អ ទោះបីជាពេលកីឡាករនេះមានរបួស ក៏មានខ្សែប្រយុទ្ធផ្សេងៗនៅក្រុមអាចធ្វើបានល្អផងដែរ។ មកទល់នឹងពេលនេះ Real នាំចូលកីឡាករ៣នាក់ដោយសុទ្ធតែស្ថិតនៅក្នុងតំបន់ការពារទាំងអស់តែម្ដង។ កីឡាករទាំងនោះដូចជា Aurélien Tchouameni, Antonio Rüdiger និង Miguel Gutiérrez៕
12 Aug 2022