ខ្សែ​បម្រើ​ Bruno Fernandes បាន​សរសើរ​លោក​ Michael Carrick អតីត​អ្នកចាត់​ការ​បណ្ដោះ​អាសន្ន​របស់​ក្លឹប​ Manchester United ក្រោយ​ការ​ប្រកួត​នឹង​ក្លឹប Arsenal នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​នឹង​ក្លាយ​ជា​កំពូល​គ្រូ​បង្គោល​ដ៏​ឆ្នើម​មួយ​រូប​។

Bruno Fernandes
Bruno Fernandes

Bruno បាន​និយាយ​ថា​៖” កាល​ពី​ប្រកួត​នឹង​ Villarreal ខ្ញុំ​ខឹង​នឹង​ Carrick នឹង​មែន​ទែន​ តែ​ជីវិត​ជា​គ្រូ​ ជា​អ្នក​ដឹកនាំ​ក្រុម​អញ្ចឹង​ហើយ​។ ខ្ញុំ​មើល​ឃើញ​ថា​ ​អនាគត​ជា​គ្រូ​បង្គោល​របស់​គាត់​គឺ​នឹង​ល្អ​មែន​ទែន​ទៅ​ថ្ងៃ​មុខ​។ គាត់​ដឹង​ពី​របៀប​និយាយ​ជា​មួយ​កីឡាករ។ បើ​មាន​ឱកាស​គាត់​នឹង​អាច​ក្លាយ​ជា​កំពូល​គ្រូ​បង្គោល​ដ៏​ឆ្នើម​មួយ​រូប​ “។

លោក​ Carrick បាន​ចាកចេញពី​ Man Utd ហើយ​នៅ​ក្នុង​ថ្ងៃ​នេះ ក្រោយរួម​រស់​ជា​មួយ​ក្រុម​នេះ រយៈ​ពេល​១៥ឆ្នាំ​ បើ​គិត​ទាំង​អាជីព​ជា​កីឡាករ​ និង​អាជីព​ជា​ថ្នាក់​ដឹកនាំ​របស់​ក្រុម​នេះ​។ លោក​ធ្លាប់​ធ្វើ​ជា​ជំនួយការ​អ្នកចាត់ការ​ក្លឹប​ និង​ឡើង​ជា​អ្នកជា​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ក្រោយ​ Ole បញ្ចប់​ពី​តួនាទី​ផង​ដែរ​។

ក្នុង​ឱកាស​ជា​អ្នកដឹកនាំ​បណ្ដោះ​អាសន្ន​នេះ​ លោក​បាន​ដឹកនាំ​៣ប្រកួត​ ដែល​មាន​លទ្ធផល​ឈ្នះ​២ប្រកួត​គឺ​ប្រកួត​តទល់នឹង​ Villarreal និង​ Arsenal ព្រម​ទាំង​មាន​លទ្ធផល​ស្មើ​មួយ​ដង​គឺ​ប្រកួត​តទល់​នឹង​ Chelsea ៕