វិបត្ដិ​របស់​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​ក្នុង​ក្រុម ​កាន់​តែ​បែក​ធ្លាយ​ច្រើន​ហើយក្រោយ​ពី​លេង​ចាញ់ Liverpool ​និង Manchester City ​នៅ​ទឹក​ដី Old Trafford ​។

Bruno ​និង Ronaldo
Bruno ​និង Ronaldo

​ដំបូង​ឡើយ​ថ្នាក់​ដឹក​នាំ​ក្រុម​បិសាច​ក្រហម ​ចង់​ឱ្យ​ឱកាស​លោក Ole ​ដឹក​នាំ​ក្រុម​រហូត​ដល់​ចប់​រដូវ​កលា​នេះ ទើប​ពួកគេ​សម្រេច​ស្វែង​រក​អ្នក​ចាត់ការ​ថ្មី។ ​តែ​បន្ទាប់​ពី​ចាញ់ Liverpool ​និង Man City ​នៅ Old Trafford ​ជាប់​គ្នា ​និង​រក​មិន​បាន​១​គ្រាប់​សោះ​នោះ ទើប​ធ្វើ​ឱ្យ​កីឡាករ​ក្នុង​ក្រុម​មិន​សប្បាយ​ចិត្ត ​ហើយ​បន្ទោស​ទៅ​លើ​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ន័រវែស ​ថា​គ្មាន​គោលដៅ​និង​គម្រោង​ច្បាស់​លាស់​នោះ​ទេ។

ក្នុង​នោះ​កីឡាករ​២​នាក់​ត្រូវ​បាន​គេ​ដឹង​ថា​មិន​សប្បាយ​ចិត្ត​ខ្លាំង​គឺ Bruno ​និង Ronaldo ​។ ​កីឡាករ​ទាំង​ពីរ​នាក់​បាន​បញ្ជាក់​ច្បាស់​ថា​ពួកគេ​មិន​ទទួល​បាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​លេង​ពី​សំណាក់​អ្នក​ចាត់ការ Ole ឡើយ។ ដោយ​ការ​រៀប​ក្បូន​ប្រកួត​មិន​ច្បាស់​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​ក្រុម​លេង​មិន​ល្អ។

ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ទល់ Man City ​កន្លង​ទៅ ​លោក Ole ​បាន​ដាក់ Rashford ​ចូល​លេង ទាំង​ដែល​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​រូប​នេះ​​មិន​បាន​ហាត់​ជាមួយ​ក្រុម​២​ថ្ងៃ​មក​ហើយ ​ដោយ​សារ​តែ​ឈឺ។ ​ស្រប​ពេល Donny van de Beek ​ដែល​ហាត់​ពេញ​លេញ​វិញ​នោះ ​ដូរ​ចូល​ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ ធ្វើ​ឱ្យ​រូបគេ​មិន​អាច​ជួយ​អ្វី​បាន​នោះ​ទេ។ ​ការ​ដូរ​បែប​នេះ គឺ​ធ្វើ​ឱ្យ​កីឡាករ​លេង​ក្នុង​ទីលាន​ស្រាប់​នោះ ​មិន​យល់​ពី​អ្វី​ដែល​ជា​គោលដៅ​ច្បាស់​លាស់​ឡើយ៕