Bruno Fernandes បានផ្តល់បទសម្ភាសន៏ថាៈ ខ្លួន និងតាំងចិត្តខិតខំលេងគ្រប់យ៉ាង ដើម្បីនាំភាពជោគជ័យ និងពានរង្វាន់ធំៗដល់ Man.Utd។ ខ្សែបម្រើកណ្តាលរូបនេះបានទម្លាយចេញពីអាថ៌កំបាំងផ្ទាល់ខ្លួនថាសេចក្តីស្រលាញ់របស់គេចំពោះក្រុមបិសាចក្រហមបានចាប់ផ្តើមនៅពេលរូបគេធ្លាប់បានមើលឃើញទម្រង់លេងរបស់សិស្សច្បង Cristiano Ronaldo ហើយចាប់តាំងពីពេលនោះមកខ្ញុំគឺជាអ្នកគាំទ្រដ៏ធំនៃក្លិបដ៏អស្ចារ្យមួយនេះ។

photo of Bruno Fernandes
ខ្សែបម្រើកណ្តាល Bruno Fernandes

Fernandes បានប្រាប់យ៉ាងដូច្នេះ បន្ទាប់ពីខ្សែបម្រើកណ្តាលរូបនេះ ផ្ទេរពី Sporting Lisbon ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំកន្លះ និងអាចបន្ត(១ទៅ២ឆ្នាំទៀត) ក្នុងតម្លៃ ៥៥លានអឺរ៉ូ (៤៧ លានផោន) បូករួមផលប្រយោជន៏ផ្សេងៗទៀតអាចនិងកើនដល់ ៨០លានអឺរ៉ូ (៦៧,៧ លានផោន) ។

photo of Bruno Fernandes
កីឡាករ​ Bruno Fernandes

ខ្សែបម្រើវ័យ ២៥ឆ្នាំ សញ្ជាតិព័រទុយហ្កាល់ជាកីឡាករទី៤ របស់ Sporting ដែលផ្ទេរមក Old Trafford បន្ទាប់ពី Cristiano Ronaldo, Nani, Macos Rojo និងជាកីឡាករព័រទុយហ្គាល់ទី៣ ដែលផ្លាស់មក Man.Utd មុនកាលបរិច្ឆេទបិទបញ្ចប់ទីផ្សារទិញដូរកីឡាករដែលត្រូវផុតកំណត់នៅម៉ោង ២៣:00 ថ្ងៃសុក្រនេះហើយ។

photo of Bruno Fernandes
លោក Ole Gunnar Solskjaer និង កីឡាករ​ Bruno Fernandes