ខ្សែ​បម្រើ​ Bruno Fernandes បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ក្លឹប​ Manchester United ជា​ផ្លូវ​ការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

Bruno Fernandes
Bruno Fernandes

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ និង​ក្លឹប​បិសាច​ក្រហម​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី​រហូត​ដល់​ឆ្នាំ​ ខែ​មិថុនា​ ឆ្នាំ​២០២៦ ជា​មួយ​លក្ខខ័ណ្ឌ​អាច​បន្ត​កុងត្រា​១ឆ្នាំ​ទៀត​។

បើ​យោង​តាម​ The Athletic ក្នុង​កុងត្រា​ថ្មី​ជា​មួយ​ Man Utd នេះ​ Fernandes នឹង​ទទួល​បាន​ឡើង​​ប្រាក់​ពលកម្ម​ទ្វេ​ដង​គឺ​ជិត​ ៣២ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

Fernandes បាន​មក​លេង​ឲ្យ​ Man Utd នៅ​ដើម​ឆ្នាំ​២០២០ ដោយ​ចូល​លេង​បាន​ ១១៧ប្រកួត​ ស៊ុត​ចូល​ ៤៩​គ្រាប់​ និង​ Assist ៣៩ដង​៕