photo of Gianluigi Buffon
Gianluigi Buffon of Juventus

អ្នកចាំទីចាស់វស្សា Gianluigi Buffon ប្រធានក្រុម Juventus បាននិយាយថា លោកនឹងសម្រេចពីអនាគតរបស់ខ្លួន ក្នុងរយៈពេលមួយសប្តាហ៍ទៀត ខណៈដែលកីឡាករឆ្នើមរបស់ប្រទេសអ៊ីតាលីរូបនេះ មានពាក្យចរចាមរាមថា Paris Saint-Germain ចង់បានរូបគេជាខ្លាំង។

ពិតណាស់ ក្រោយពីចំណាយពេល 17ឆ្នាំជាមួយក្លឹបយក្សអ៊ីតាលី Juventus លោកក៏បានសម្រេចប្រកាសពីការចូលនិវត្តន៍ពេលដែលអ៊ីតាលីមិនមាន កៅអីទៅលេង World Cup 2018 នៅប្រទេសរុស្ស៊ី។ លោកក៏បានជួយឱ្យ Juventus លើកពាន  7ដង់ជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Serie A នឹងបានលេងប្រកួតចុងក្រោយ មុនចូលនិវត្តន៍ ខណៈដែល Juventus យកឈ្នះ Verona 2-1 ថ្ងៃសៅរ៍សប្តាហ៍មុន។

នៅពេលគេសួររឿងពាក្យចរចាមរាមថា Paris Saint-Germain ក្រោយពីគាត់ប្រកាស់ចូលនិវត្តន៍ពី Juventus លោកក៏បាននិយាយប្រាប់ Sky Sport Italia ថា «ខ្ញុំត្រូវការពេលវេលាមួយសប្ដាហ៍ទៀតក្នុងរឿងនេះ ដើម្បីឱ្យខ្ញុំងាយស្រួលក្នុងការវិភាគរឿងនេះ។ នេះមិនមែនជាចម្រើសដ៏ល្អសម្រាប់ខ្ញុំទេព្រោះខ្ញុំមានវ័យ 40ឆ្នាំទៅហើយ។ មិនចេះតែសម្រេចបាននោះទេ»

ប្រភពពី៖ Goal