អ្នកចាំទីវ័យជ្រេ កីឡាករ Gianluigi Buffon ថាខ្លួនសុខចិត្តបោះបង់ឱកាសឈ្នះពាន Ballon d’Or​ ដើម្បីបានបន្តអាជីព ទៅលេងនៅលីគទី២។

Gianluigi Buffon
Gianluigi Buffon

ជាការពិតណាស់ Buffon បានសម្រេចចិត្តផ្លាស់ទៅក្លិប Parma នៅលីគទី២ របស់អ៊ីតាលី ដែលជាក្លិបចាស់របស់គេ បន្ទាប់ពីចំណាយពេលអស់ជិត ២០ឆ្នាំ ជាមួយ Juventus។

គួរបញ្ចាក់ផងដែរថា Buffon គឺជាអ្នកចាំទីដំបូងបង្អស់ដែលរក្សាសំណាញ់ទី មិនឲ្យគូប្រកួតសុ៊តចូលច្រើនជាងគេ ពោលគឺនៅ Juventus រក្សាបាន ៣២២ប្រកួតនៅ Parma ៩២ប្រកួតនៅ PSG ៩ប្រកួតនិង ក្រុមជម្រើសជាតិ ៧៧ប្រកួត។

Buffon បាននិយាយថា៖ “ខ្ញុំសុខចិត្តបោះបង់បាន Ballon d’Or ដើម្បីទៅលេងនៅលីគទី២​វិញ គឺដោយសារ ខ្ញុំចង់ធ្វើជាគំរូ ហើយផ្តែផ្តាំទៅយុវជនជំនាន់ក្រោយទាំងអស់ ឲ្យមានឆន្ទៈជាមួយបាល់ទាត់ដូចរូបខ្ញុំដែរ”៕