1539935393_714860_1539935636_noticia_normal
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
ខ្សែប្រយុទ្ធ Zlatan របួសជង្គង់សម្រាក៨ខែអាចនឹងបញ្ចប់អាជីពត្រឹមនឹង
ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងត្រូវសម្រាកព្យាបាលរបួសជង្គង់របស់ខ្លួនដល់ទៅ៨ខែឯណោះ ក្រោយពីធ្វើការវះកាត់ជោគជ័យកាលពីម្សិលមិញនេះ។ កីឡាករវ័យ៤០ឆ្នាំខាងលើជាចំណែកមួយផងដែរ ជួយក្រុម AC Milan ឈ្នះពានរង្វាន់ Serie A ជាលើកដំបូងវិញក្នុងរយៈពេល១១ឆ្នាំ។ យ៉ាងណាមិញ នៅចុងរដូវកាលនេះ រូបគេមិនសួវបានបង្ហាញខ្លួនប៉ុន្មានទេ ព្រោះមានបញ្ហាឈឺជង្គង់ញឹកញាប់។ រហូតដល់ចប់រដូវកាលភ្លាម Zlatan ក៏ធ្វើការវះកាត់ភ្លាម ហើយពេលនេះបានជោគជ័យហើយ តែត្រូវសម្រាកដល់ទៅ៨ខែឯណោះទើបអាចចូលលេងនិងហាត់វិញបាន។ ដោយសារតែរយៈពេលយូរហើយកុងត្រារបស់គេនៅ AC Milan ក៏អស់ត្រឹមចប់រដូវកាលនេះទៀតនោះ ទើបបានជាមតិមួយចំនួនយល់ឃើញថាវាដល់ពេលល្មមហើយសម្រាប់ Zlatan ក្នុងការបញ្ចប់អាជីពបាល់ទាត់។ វ័យជ្រេ របួសច្រើន ជាកត្ដាដែលនឹងធ្វើឱ្យគេមិនអាចបន្ដការលេងបាល់ទាត់បានទៀតនោះទេ៕
26 May 2022
Football News
Sadio Mane នឹងសម្រេចអនាគតក្រោយលេង UCL វគ្គផ្ដាច់ព្រ័ត្រចប់
Sadio Mane បានលើកជាសញ្ញាសួរក្នុងក្លឹប Liverpool ដោយបាននិយាយថា គេនឹងប្រាប់ពីគម្រោងនៃអនាគត បន្ទាប់ពីលេងវគ្គផ្ដាច់ព្រ័ត្រ Champions League ចប់នៅសប្ដាហ៍នេះ។ Liverpool នឹងត្រូវប្រឈមមុខជាមួយ Real Madrid ក្នុងទីក្រុងប៉ារីសនៅយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យខាងមុខ។ ហើយក៏ជាការប្រកួតសងសឹករវាងក្រុមទាំងពីរដែលធ្លាប់ប៉ះគ្នានៅវគ្គផ្ដាច់ព្រ័ត្រម្ដងកាលពីឆ្នាំ២០១៨ ពេលនោះ Real Madrid បានឈ្នះ ៣-១។ ជាមួយគ្នានេះ Mane ដែលកំពុងមានការទាក់ទងផ្ទេរចេញពី Anfield បានកំណត់ពេលវេលា ដោយនិយាយថាគេនឹងប្រកាសពីអនាគតរបស់ខ្លួន ក្រោយប្រកួតជាមួយ Real Madrid ចប់។ ផ្ទុយពី Mane មិត្តរួមក្រុម Mohamed Salah បាននិយាយរក្សាជំហរថា គេនឹងបន្តនៅ Liverpool នៅឆ្នាំក្រោយ។ “ច្បាស់ណាស់ វានឹងពិសេសដើម្បីឈ្នះ និងលើកពានជាលើកទី៧សម្រាប់ក្លឹប។ ហើយសំនួរពីអនាគតរបស់ខ្ញុំ ខ្ញុំនឹងផ្ដល់ចម្លើយ បន្ទាប់ពី Champions League ថា នៅឬមិននៅ។ ខ្ញុំនឹងឆ្លើយពេល ក្រោយ UCL”។ សម្ដីរបស់ Mane។
26 May 2022
Football News
Mendy ចង់ឲ្យ Liverpool ឈ្នះពាន Champions League រដូវកាលនេះ
អ្នកចាំទីក្លឹប Chelsea កីឡាករ Edouard Mendy បាននិយាយទៅកាន់សារព័ត៌មាន Foot Mercato នៅក្នុងថ្ងៃនេះថា គេចង់ឲ្យ ខ្សែប្រយុទ្ធក្លឹប Liverpool គឺ Sadio Mane ឈ្នះពាន UEFA Champions League ក្នុងរដូវកាលនេះ។ Mendy បាននិយាយថា៖” ខ្ញុំចង់ឲ្យ Mane គេឈ្នះពាន Champions League ប្រាកដណាស់។ នៅក្នុងរដូវកាលនេះគេធ្វើបានល្អណាស់។ គេកំពុងតែស្ថិតក្នុងការប្រកួតប្រជែងដណ្ដើមពាន Ballon D’or អញ្ចឹងហើយបើឈ្នះ Champions League ទៀតគឺអាចបន្ថែមទម្ងន់ និងឱកាសឲ្យគេបានច្រើន “។ អ្នកចាំទីរូបនេះថា៖” និយាយគេលេងប្រកួតតទល់នឹងជាមួយនឹងគូរប្រកួតធំបំផុតហើយ។ អញ្ចឹងហើយអ្នកណាឈ្នះ អ្នកនោះដឹងតែខ្លាំងជាងហើយ “។ Liverpool នឹងប៉ះជាមួយ Real Madrid ក្នុងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះហើយ
26 May 2022
Football News
Mourinho ថានឹងបន្តជាមួយ Roma ទោះជាមានក្លឹបណាដាក់សំណើចង់បានក៏ដោយ
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយក្រោយឈ្នះពាន UEFA Europa Conference League យប់មិញនេះថា លោកនឹងបន្តដឹកនាំក្លឹប Roma ដដែលទោះជាមានក្លឹបណាផ្សេងដាក់សំណើចង់បានក៏ដោយ។ លោក Mourinho បាននិយាយថា៖” យើងបង្កើតប្រវត្តិសាស្ត្រនៅទីនេះក្នុងថ្ងៃនេះ ឥឡូវមានរឿងជាច្រើននៅក្នុងខួរក្បាលរបស់ខ្ញុំដែលខ្ញុំចង់បញ្ចេញមក។ ខ្ញុំមានការគោរពដ៏ខ្ពង់ខ្ពស់បំផុតទៅដល់ក្លឹបទាំងអស់ដែលខ្ញុំធ្លាប់ដឹកនាំ ប៉ុន្តែនៅក្នុងយប់នេះ ខ្ញុំ ១០០% ជា Roma ហើយព្រោះអ្នកគាំទ្រទាំងនេះពិតជាអស្ចារ្យមែនទែន “។ លោកបានបន្តថា៖” ខ្ញុំនឹងបន្តនៅ Roma គ្មានអ្វីត្រូវសង្ស័យនោះទេ ទោះមានក្លឹបណាដាក់សំណើចង់បាន ក៏ខ្ញុំនៅតែចង់បន្តនៅទីនេះទៀត “។ កាលពីពេលកន្លងទៅនេះ Mourinho ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា មានក្លឹបមួយចំនួនទាក់ទងចង់បានលោកសម្រាប់រដូវកាលខាងមុខ ដែលក្លឹបទាំងនោះក៏មានអតីតក្លឹបមួយចំនួនដែលលោកធ្លាប់ដឹកនាំផងដែរ យ៉ាងណាលោកនិយាយដូចខាងលើនេះ អញ្ចឹងមានសំណើទាំងប៉ុន្មានត្រូវអសារបង់ហើយ។ នេះជាលើកទី១ហើយសម្រាប់ Roma ដែលបានឈ្នះពាន Europa Conference League ខណៈនេះជាលើកទី៥របស់លោក Mourinho ហើយដែលឈ្នះពានអឺរ៉ុប ដោយឈ្នះពាន Champions League ២ដង Europa
26 May 2022
Football News
Enrique អតីតកីឡាករ Liverpool ព្រមានខ្លាំងៗទៅកាន់ក្រុម Real Madrid
អតីតកីឡាករ Liverpool លោក Jose Enrique បានបោះសម្តីព្រមានខ្លាំងៗ ទៅកាន់ក្រុម Real Madrid ក្រោយពី កីឡាករឆ្នើម Karim Benzema ឲ្យផ្លែផ្កាទៅ Liverpool ដែរ។ ជាការពិតណាស់ ការប្រកួតវគ្គផ្តាច់ព្រាត់នៃក្របខណ្ឌ UCL នឹងត្រូវប្រព្រឹត្តឡើងនៅទីក្រុងប៉ារីស នៅថ្ងៃទី ២៩ ម៉ោង២ រំលងអាធ្រាត្រ ដោយក្រុមខ្លាំងៗមកពីអឺរ៉ុបចំនួនពីរក្រុមត្រូវប្រកួតប៉ះគ្នា គឺ Liverpool និង Real Madrid។ យ៉ាងណាមិញ ថ្មីៗនេះ ក៏មានការបោះសម្តីដាក់គ្នា ទៅវិញទៅមក រវាងកីឡាករឆ្នើមរបស់ក្រុមទាំងសងខាង ជាពិសេសនោះគឺ Salah និង Benzema ដែលធ្វើឲ្យការប្រកួតដែលទន្ទឹងនឹងប្រព្រឹត្តឡើងនេះ គឺកាន់តែក្តៅគគុកទៅទៀត។ លោក Enrique បាននិយាយថា៖ “ខ្ញុំមិនយល់ថា Benzema ចង់និយាយពីអ្វីនោះទេ ព្រោះស្តាប់ទៅសម្តី Benzema គឺមិនដូចទៅនឹងអ្វីដែលខាង ពួកខ្ញុំបាននិយាយនោះទេ។ មើលទៅប្រហែលជាយើងត្រូវលត់ពួកគេ ៥គ្រាប់ហើយ បើនិយាយច្រើនម្លឹងៗ”៕
25 May 2022
Football News
ក្លិប Chelsea នឹងលក់ Hakim Ziyech ប្រសិនមានក្លឹបណាឲ្យតម្លៃសមរម្យ
ក្លិប Chelsea នឹងដាក់លក់កីឡាករ Hakim Ziyech នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះប្រសិនបើមានក្លិបណាមួយហ៊ានផ្តល់តម្លៃខ្លួនតាមអ្វីដែលក្រុមតោខៀវចង់បាន។ ជាការពិតណាស់ កីឡាករសញ្ជាតិម៉ារុកខាងលើ បានចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០២០ ពី Ajax និង ត្រូវបានគេរំពឹងថា រូបនឹងលេចធ្លោខ្លាំងនៅលើទឹកដីអង់គ្លេស ប៉ុន្តែ គ្រប់យ៉ាងហាក់ខុសពីការរំពឹងទុកបន្តិច បន្ទាប់ពីការលេងរបស់គេពុំមានទម្រង់លេងល្អជាប់លាប់ ដោយពេលខ្លះក៏ល្អ ពេលខ្លះក៏មិនសូវល្អ ដូច្នេះឪកាសបង្ហាញខ្លួននៅលើទីលានក៏ពុំសូវបានបង្ហាញជាប់លាប់។ បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាដ៏ល្បី គឺ លោក Fabrizio Romano បានទម្លាយឲ្យដឹងថា Chelsea នឹងលក់ Ziyech តែម្តងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ឲ្យតែមានក្លិបណាយល់ព្រមតម្លៃដែលក្លិបចង់បាន នោះ Chelsea នឹងសម្រេចចិត្តលក់គេហើយ៕
25 May 2022