photo of Gianluigi Buffon
Gianluigi Buffon of Juventus

អ្នក​ចាំទី​ចាស់​វស្សា​ Juventus និង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ Gianluigi Buffon ត្រៀម​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​សន្និសីទ​សារព័ត៌មាន​នៅ​កីឡដ្ឋាន Allianz Stadium ថ្ងៃ​ព្រហស្បតិ៍​នេះ។​

អ្នក​ចាំទី​ចាស់​វស្សា​វ័យ 40ឆ្នាំរូបនេះបានជួយឱ្យ Juventus ឈ្នះពានរង្វាន់ Serie A ជាលើកទី 7 ជាប់គ្នាហើយពាន Coppa Italia 4រដូវកាលផងដែល។ អតីតអ្នកចាំទីរបស់ក្លឹប Parma រូបនេះបង្ហាញបានលើក640 ជាមួយ Juventus ក្រោយពីបង្ហាញកាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Hellas Verona ។

ភ្នាក់ងាររបស់លោក Buffon បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ថា៖ “នឹង​គ្មានBuffon តទៅទៀត​ទេ។ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ឡើយ​ព្រោះ​សាមី​ខ្លួន​នឹង​ប្រាប់​ពី​អ្វី​ដែល​រូប​គេ​ធ្វើ​បន្ត​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​នេះ”៕​

ប្រភពពី៖ BBC