អតីត​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​អ៊ីតាលី Gianluigi Buffon បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ Parma រហូត​ដល់​ឆ្នាំ​២០២៤ នេះ​មាន​ន័យ​ថា​គេ​នឹង​ឈាន​ដល់​វ័យ​៤៦​ឆ្នាំ​ពេល​ដែល​កុងត្រា​នេះ​បញ្ចប់។

Gianluigi Buffon
Gianluigi Buffon

អតីត​សមាជិក​​ឈ្នះ​ពាន World Cup វ័យ​៤៤​ឆ្នាំ​បាន​ត្រលប់​មក​ចូលរួម​ជាមួយ Parma ដែល​កំពុង​លេង​នៅ Serie B ជាមួយ​កុងត្រា​រយៈពេល​២​ឆ្នាំ​កាល​ពី​រដូវ​ក្ដៅ​មុន។ Buffon ធ្លាប់​ឈ្នះ​ពាន Serie A ចំនួន ១០​​លើក​ជាមួយ Juventus និង​លេង​ក្នុង​កំណត់ត្រា​៦៥៨​ប្រកួត​ជាមួយ​ក្លឹប។

ក្រោយ​បន្ថែម​កុងត្រា​ថ្មី Buffon បាន​និយាយ​ថា សម្រាប់​គេ​និង​គ្រួសារ​នេះ​គឺ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ។ គេ​សង្ឃឹម​ថា​ទីក្រុង​និង​អ្នក​គាំទ្រ​ទាំង​​អស់​នឹង​សប្បាយ​ចិត្ត។ Buffon ​ដែល​​បង្ហាញ​ខ្លួន​ប្រកួត​​លើក​ដំបូង​នៅ Serie A ជាមួយ Parma កាល​ពី​ឆ្នាំ​១៩៩៥ លេង​បាន​ ២៣​ប្រកួត​ក្នុង​លីគ​នៅ​រដូវ​កាល​នេះ​ហើយ៕