photo of Buriram United
Buriram United លក់អាវថ្ងៃដំបូង រកចំណូលបានជិត ១.៥ លានដុល្លារ​

ក្លិបបាល់ទាត់​ Buriram United បាន​ដាក់លក់​ឯកសណ្ឋាន​ថ្មី​របស់​ខ្លួន​ហើយ​ នៅគ្រប់សាខាចែកចាយ និង នៅកីឡដ្ឋានរបស់ខ្លួន ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី ឆ្នាំ២០១៩ ។

ក្នុងនោះដែរ គិតត្រឹម​ថ្ងៃ​ដំបូង​ ក្លិបដ៏ល្បីឈ្មោះរបស់ថៃមួយនេះ បានលក់អាវដាច់អស់​ចំនួន​ ៤០,១៩៦អាវ ដែល​អាវ​មួយមាន​តម្លៃចាប់ពី​ ៣០ ដុល្លារ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្លិបរកប្រាក់ចំណូលបាន​ពី​ការ​លក់​អាវ​ក្នុងថ្ងៃដំបូង ចំនួនជាង ១.៥ លានដុល្លារ​ ។

គួរបញ្ជាក់ថា Buriram United ជាក្លិបកំពូលតារាងនៃលីគកំពូលថៃ ឆ្នាំ២០១៨ និង មានកៅអីវគ្គចែកពូល AFC Champions League ឆ្នាំ២០១៩ តំណាងឲ្យប្រទេសថៃ ៕