Busquets ពេញចិត្តខ្លាំងនឹង Aubameyang ក្រោយរកបាន Hat-Trick កាលពីយប់
ខ្សែបម្រើ Sergio Busquets ប្រធានក្រុម Barcelona បានសម្ដែងនូវការនូវពេញចិត្ត ក៏ដូចជាសរសើរ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang យ៉ាងខ្លាំងក្រោយកីឡាករទើបផ្លាស់មក Barca នេះរកបាន Hat-Trick ក្នុងប្រកួតតទល់នឹង Valencia កាលពីម្សិលមិញ។

Busquets បាននិយាយថា៖” Aubameyang គេធ្វើការបានល្អមែនទែន។ ច្បាស់ណាស់គេដល់ក្លឹបថ្មីអញ្ចឹងត្រូវការពេលវេលាសម្របខ្លួន ក៏ប៉ុន្តែឥឡូវនេះគេធ្វើវាបានហើយ “។
ប្រធានក្រុម Barca រូបនេះបន្តថា៖” ខ្ញុំសង្ឃឹមថាគេអាចជួយក្រុមយើងដូចការប្រកួតនេះទៀតអញ្ចឹង។ គេជាកំពូលកីឡាករមួយរូប ហើយបានមកគេមកក្រុមក្នុងលក្ខណៈដោយមិនចាំបាច់ចំណាយ (Free Transfer) អញ្ចឹងជាកាដូរដ៏អស្ចារ្យសម្រាប់ក្រុមយើងណាស់ “។
Aubameyang បានផ្លាស់មកកាន់ Barca កាលពីខែមករា កន្លងទៅនេះក្រោយបានបញ្ចប់កុងត្រាជាមួយ Arsenal ដោយសារតែមានបញ្ហាជាមួយ លោក Mikel Arteta។ មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធរូបនេះបានចូល ៤ប្រកួតឲ្យ Barca ហើយដោយស៊ុតចូល ៣គ្រាប់៕