គណៈកម្មការប្រកួតបាល់ទាត់ ជាតិកម្ពុជា ឬហៅកាត់ថា CNCC បានសម្រេចលើកការ ប្រកួតចំនួន ២សប្ដាហ៍ នៃលីគកំពូលកម្ពុជា ដោយសារក្រុមជម្រើសជាតិយុវជន ក្រោមអាយុ ២១ឆ្នាំកម្ពុជា ជាប់បេសកកម្មចូលរួម ប្រកួតពានរង្វាន់ Hassanal Bolkiah Trophy 2018 របស់ព្រះមហាក្សត្រប្រទេសប្រ៊ុយណេ ចាប់ពីថ្ងៃទី២៣ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភាខាងមុខ ។

ដើមឡើយការប្រកួតគ្រោងសម្រាក និងបន្ដការប្រកួតធម្មតាប៉ុណ្ណោះ អំឡុងក្រុម U21 កម្ពុជាមានបេសកកម្ម ប៉ុន្ដែដោយមិនចង់ ឲ្យប៉ះពាល់ដល់កម្មវិធីប្រកួត គណៈកម្មក៏សម្រេចលើកការ ប្រកួត ២សប្ដាហ៍ គឺសប្ដាហ៍ទី០៦ និងសប្ដាហ៍ទី៧ ទៅប្រកួតនាខែមិថុនាវិញ ។ ឯកម្មវិធីប្រកួត សប្ដាហ៍ទី៨ រហូតសប្ដាហ៍ទី១១ នឹងបន្ដការប្រកួតធម្មតា បន្ទាប់មកទើបរៀបចំ ការប្រកួតសប្ដាហ៍ទី៦ នៅថ្ងៃទី១៦-១៧ ខែមិថុនា និងការប្រកួតសប្ដាហ៍ ទី៧ នៅថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ ដើម្បីបញ្ចប់ការប្រកួត សន្សំពិន្ទុជើងទី១ តែម្ដង ៕

photo CNCC
សេចក្តីប្រកាសរបស់ គណៈកម្មការប្រកួតបាល់ទាត់ ជាតិកម្ពុជា

ប្រភព៖ lookingtoday