Serie A
Inter Milan បានផ្តួលអ្នកជិតខាង AC Milan ៤-២ ឡើងឈរកំពូលតារាង Serie A
ការប្រកួតដ៏ជក់ចិត្តនៅក្របខ័ណ្ឌកំពូលអ៊ីតាលីក្នុងជំនួប Milan Derby ក្រុម Inter Milan បានយកឈ្នះអ្នកជិតខាង AC Milan ៤-២ ឡើងឈរកំពូលតារាង Serie A។ Inter ដណ្តើមបាន៥៤ពិន្ទុស្មើជាមួយនឹងក្រុម Juventus ដែលបានរងបរាជ័យក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Hellas Verona កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ឈរពីលើក្រុមម្ចាស់ការពារជើងឯកមួយនេះ ដោយសារតែមានគ្រាប់បាល់ច្រើនជាង បន្ទាប់ពីបានវាយបកពីការដេញតាមពីក្រោយគ្រាប់បាល់របស់កីឡាករ Ante Rebic និង Zlatan Ibrahimovic។ ក្រុម Lazio កំពុងតែដេញតាមពីក្រោយត្រឹមតែ១ពិន្ទុគត់ក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីកីឡាករ Felipe Caicedo បានស៊ុតបញ្ចូលទី ក្នុងពេលពួកគេបានផ្តួលក្រុម Parma ក្នុងលទ្ធផល ១-០ កាលពីថ្ងៃអាទិត្យ។ ក្រុម AC Milan បានគ្រប់គ្រងការប្រកួតក្នុងតង់ទី១ស្ទើរតែទាំងស្រុង ខណៈដែលក្រុម Inter បានជួបការលំបាកក្នុងការទប់ស្កាត់ខ្សែប្រយុទ្ធជើងចាស់ Ibrahimovic ដែលបានទទួលបាល់ពី Diego Godin នៅមុនពេលស៊ុតបាល់ទម្លុះសំណាញ់ទីរបស់អ្នកចាំទី
ព័ត៍មានបាល់ទាត់អន្តរជាតិ
Inter Milan ឈ្នះ AC Milan ៤-២ និងរកបាន ៥៤ពិន្ទុ ឡើងឈរកំពូលតារាង Serie A វិញ
ក្រុមបាល់ទាត់ Inter Milan បានវាយបករកបាន ៣ពិន្ទុបន្ថែមក្នុងជ័យជម្នះ ៤-២ ទៅលើក្រុម AC Milan ក្រោយត្រូវក្នុងភ្ញៀវនាំមុខ ២-០ នៅតង់ទី១ ដែលនេះជាការប្រកួតនៃលីគកំពូលអីតាលី Serie A រដូវកាល 2019-2020 ហើយក្រុមនេះក៏បាន ៥៤ពិន្ទុឈរត្រឹមលេខ ២ស្មើជាមួយក្រុមកំពូលតារាងJuventus គិតត្រឹមសប្តាហ៍ទី ២៣នេះ។ ការប្រកួតនាថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០២០ ការប្រកួតរវាងក្រុមខ្លាំងនាទឹកដីអីតាលី ក្រុមម្ចាសផ្ទះ Inter Milan ត្រូវបានក្រុមភ្ញៀវ AC Milan នាំមុខ ២-០ នៅតង់ទី ដោយកីឡាករ Ante Rebic នៅនាទី ៤០ និងនាទីចុងតង់ ៤៥ ដោយតារាឆ្នើម Zlatan Ibrahimmvic តែការនាំមុខនេះត្រូវបានបាតទៅវិញនៅពេលដែលក្រុម Inter Milan បានព្យាយាមតាមស្មើនិងរកបានគ្រាប់ជ័យជម្នះដោយខ្សែការពារ Stefan De Vrij នៅនាទី ៧០និងខ្សែប្រយុទ្ធឆ្នើម Romelu
SerieA
Ronaldo បំបែកកំណត់ត្រា១ នៅ Serie A ក្រោយស៊ុត ២គ្រាប់ឲ្យ Juventus យប់មិញ
Cristiano Ronaldo បានក្លាយជាកីឡាករទី១ ដែលរកបានគ្រាប់ក្នុងចំណោមជ័យជម្នះ ៩ប្រកួតចុងក្រោយរបស់ក្លឹបគិតចាប់តាំងពីឆ្នាំ២០០៥ មក នៅពេលដែល Juventus បំបាក់គូប្រជែង Fiorentina ក្នុងលទ្ធផល ៣-០ នាយប់មិញនេះនៅក្របខណ្ឌកំពូល Serie A។ ២គ្រាប់របស់ Ronaldo កើតឡើងដោយបាល់ប៉េណាល់ទីទាំងអស់នៅនាទីទី៤០ និងនាទីទី៨០ មុនពេលមិត្តរួមក្រុម Matthijs de Ligt រកបានគ្រាប់ទី៣ នៅនាទី ៩០+១។ ប៉ុន្តែ ក្រុមគូប្រជែង Inter Milan និង Lazio ក៏បានវិលទៅកាន់ផ្លូវនៃជ័យជម្នះផងដែរ ខណៈដែលកីឡាករ Romelu Lukaku និង Ciro Immobile បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា សម្រាប់ក្រុមរបស់ខ្លួនរៀងៗខ្លួន ដើម្បីរក្សាការដាក់សម្ពាធលើក្រុមម្ចាស់ការពារជើងឯក។ Juventus កំពុងតែនាំមុខ៣ពិន្ទុលើក្រុមឈរលេខ២ Inter Milan ដែលបានផ្តួលក្រុម Udinese ក្នុងលទ្ធផល ២-០។ ដោយឡែក ក្រុម Lazio កំពុងតែដេញតាមពីក្រោយ២ពិន្ទុ ជាមួយនឹងការនៅសល់១ប្រកួតក្នុងដៃ
Serie A
Ronaldo ស៉ុតពីរគ្រាប់ឲ្យ Juventus យប់ម៉ិញ បង្កើតកំណត់ត្រាពិសេសមួយនៅ Serie A
ខ្សែប្រយុទ្ Cristiano Ronaldo រកគ្រាប់បាល់បាន២គ្រាប់ ជួយឲ្យក្រុមកំពូលតារាង Serie A, Juventus ទទួលបានជ័យជំនះទៅលើ Parma ដោយលទ្ធផល 2-1 កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ហើយវាក៏ជាកំណត់ត្រាដ៏ល្អរបស់ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះផងដែរ។ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានរកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត នៅនាទីទី៤៣ នៅទឹកដី Allianz Stadium មុនពេលដែលរូបគេរកបានមួយគ្រាប់ទៀត នៅនាទីទី៥៨ បន្ទាប់ពីក្រុម Parma រកបានមួយគ្រាប់តាមស្មើ។ សំរាប់គ្រាប់បាល់២គ្រាប់នេះ បានធ្វើឲ្យ Ronaldo រកគ្រាប់បាល់បាន៧ប្រកួតជាប់គ្នានៅ ក្នុងការប្រកួត Serie A ហើយរូបគេជាកីឡាករ Juventus ដំបូងដែលអាចធ្វើបាន ចាប់តាំងពីខ្សែប្រយុទ្ធ David Trezeguet កាលពីខែធ្នូ ២០០៥។ គួរបញ្ជាក់ថា បច្ចុប្បន្ន Ronaldo រកគ្រាប់បាល់បានសរុប ១៦គ្រាប់នៅក្នុងលីគកំពូលអ៊ីតាលី រដូវកាលនេះ ដោយឈរនៅលេខ២ តាមពីក្រោយ ខ្សែប្រយុទ្ធ Ciro Immobile ដែលរកបាន២៣គ្រាប់៕
Sampdoria
ទស្សនាវីឌីអូ Ronaldo លោតកម្ពស់ជាង២ម៉ែត្រ តែតបាល់បញ្ចូលទីដ៏អស្ចារ្យ!
ខ្សែប្រយុទ្ធ Cristiano Ronaldo រកគ្រាប់បាល់បានជួយក្រុម Juventus យកឈ្នះលើក្រុម Sampdoria ក្នុងលទ្ធផល ២-១ កាលពីយប់មិញនេះ។ ១គ្រាប់លោតតែតបញ្ចូលទីយ៉ាងស្អាតនេះដែរ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះ Ronaldo លោតខ្ពស់ខ្លាំងមែនទែន ដល់ទៅ ២,៦ម៉ែត្រឯណោះ។ ជាមួយការលោតបានយ៉ាងខ្ពស់នេះដែរ កីឡាករវ័យ៣៤ឆ្នាំនេះ ស្ថិតនៅលើលំហ ជាង១,៥វិនាទីថែមទៀត។ ក្រោយចប់ការប្រកួត បុរសសង្ហា សង្សារច្រើនខាងលើនេះបាននិយាយថា៖ “ខ្ញុំសប្បាយចិត្តក្នុងការប្រកួតនេះ វាជាការប្រកួតដ៏លំបាក ប៉ុន្តែយើងនៅតែយកជ័យជម្នះបាន។ ១គ្រាប់របស់ខ្ញុំពិតជាល្អ ហើយខ្ញុំកាន់តែសប្បាយចិត្តថែមទៀតនៅពេលរកគ្រាប់បាល់បានហើយក្រុមទទួលបានជ័យជម្នះ”៕ X
ព័ត៍មានបាល់ទាត់អន្តរជាតិ
Lazio បានវាយបកផ្ដួល Juventus ឈ្នះ៣-១ ក្នុងលីគកំពូលអ៊ីតាលីរដូវកាលនេះ
ក្រុមម្ចាស់ផ្ទះ Lazio បានវាយបកផ្ដួល Juventus ដែលសល់គ្នា១០នាក់ យកឈ្នះ៣-១នៅរាត្រីថ្ងៃសៅរ៍ទី៧ខែធ្នូឆ្នាំ២០១៩ ដែលជាការបញ្ចប់ភាពមិនចាញ់របស់ Juventus រដូវកាល២០១៩-២០នេះ។ Cristiano Ronaldo បានបើកការនាំមុខក្នុងនាទី២៥ តែ Luiz Felipe តាមស្មើឱ្យ Lazio ក្នុងនាទី៤៥+១។ បន្ទាប់ពី Juan Cuadrado រងពិន័យកាតក្រហមក្នុងនាទី៦៩ Lazio ថែម២គ្រាប់ទៀតដោយ Mininkovic-Savic ក្នុងនាទី៧៤និង Caicedo ក្នុងនាទី៩០+៥។ Ciro Immobile ស៊ុតបាល់ពិន័យ១១ម៉ែត្រ តែ Wojciech Szczesny សង្គ្រោះបាន។ នេះជាបរាជ័យលើកទី១របស់ក្រុមលោក Maurzio Sarri ក្នុងលីគកំពូលអ៊ីតាលីរដូវកាលនេះ។ Lazio ឥឡូវឈរលេខរៀងទី៣មាន៣៣ពិន្ទុ ខណៈ Juventus មាន៣៦ពិន្ទុ ឯ Inter Milan មាន៣៨ពិន្ទុ៕
Serie A
Juventus បន្តឈ្នះ Bologna ២-១ នៅ Serie A ដោយ៨ប្រកួតមិនទាន់ស្គាល់ចាញ់
Juventus បាននៅមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងក្របខណ្ឌ Serie A ៨ប្រកួតជាប់គ្នាក្នុងរដូវកាលថ្មីនេះ ក្រោយយកឈ្នះ Bologna ក្នុងលទ្ធផល ២ទល់នឹង១ កាលពីយប់មិញ។ ក្រោមក្រសែភ្នែកអ្នកគាំទ្រចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន Allianz ជាង៤ម៉ឺននាក់ Juventus បាននាំមុខ Bologna មុននៅនាទី១៩ តាមរយៈការបាល់ស៊ុតបញ្ចូលទីយ៉ាងល្អរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo។ នាំមុខមុនបានត្រឹមតែ៧នាទី Bologna បានវាយបកតាមស្មើវិញនៅនាទី២៦ ដោយកីឡាករ Danilo។ យ៉ាងណាចូលដល់វគ្គទីពីរនៅនាទី៥៤ Juventus បានបើកការនាំមុខម្ដងទៀតដោយការស៊ុតរបស់ខ្សែបម្រើ Pjanic ខណៈលទ្ធផល ២ទល់នឹង១ បានបន្តរក្សារហូតដល់ចប់ការប្រកួត។ គួរឲ្យដឹងដែរថា ៨ប្រកួតកន្លងមកនៅក្របខណ្ឌ Serie A ក្នុងរដូវកាល ២០១៩-២០២០ ក្រុមរបស់លោក Sarri មិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ដោយឈ្នះ៧ និងស្មើ១ មាន២២ពិន្ទុកំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្ន៕ X
Serie A
Fiorentina បានផ្ដល់បរាជ័យទី៣ជាប់គ្នាក្នុងលីគដល់ AC Milan
Fiorentina បានធ្វើឱ្យ AC Milan ចាញ់ជាលើកទី៣ជាប់គ្នាក្នុងក្របខ័ណ្ឌ Serie A រដូវកាល២០១៩-២០នេះ ដោយឆក់យកជ័យជម្នះ៣-១នៅ San Siro យប់ថ្ងៃអាទិត្យទី២៩ខែកញ្ញា។ Erick Pulgar បានបើកការនាំមុខសម្រាប់ភ្ញៀវ Fiorentina ដោយបាល់ពិន័យ១១ម៉ែត្រក្នុងនាទី១៤ មុនពេលម្ចាស់ផ្ទះ AC សល់គ្នាត្រឹម១០នាក់ពេល Mateo Musacchio រងពិន័យកាតក្រហមក្នុងនាទី៥៥ចំពោះការបើកបាតដាក់ Franck Ribery។ Gaetano Castrovilli បង្កើនការនាំមុខសម្រាប់ Fiorentina ក្នុងនាទី៦៦ តែក្រុមបង្វឹកដោយលោក Vincenzo Montella បាត់អស់១គ្រាប់ដោយសារបាល់ពិន័យ១១ម៉ែត្ររបស់ Federico Chiesa ត្រូវបានសង្គ្រោះដោយ Gianluigi Donnarumma។ យ៉ាងណាក្ដី តារាជើងចាស់បារាំង Ribery ធានាជ័យជម្នះក្រៅផ្ទះជាលើកដំបូងសម្រាប់ Fiorentina ក្នុងនាទី៧៨ មុនពេល Rafael Leao បញ្ចេញសមត្ថភាពផ្ទាល់ខ្លួនយ៉ាងចំណានដោយញាក់បាល់ផុតខ្សែការពារជាច្រើននាក់ដើម្បីស៊ុតយកគ្រាប់លួងចិត្តសម្រាប់ AC ក្នុងនាទី៨០។ AC Milan ដែលបង្វឹកដោយអតីតគ្រូ Sampdoria
Maurizio Sarri
លោក Maurizio Sarri និយាយថាក្រុម Juventus យកឈ្នះក្រុម Verona ទាំងលំបាក
លោក Maurizio Sarri គ្រូបង្វឹករបស់ក្រុម Juventus បាននិយាយថា ក្រុមរបស់លោកកំពុងស្ថិតនៅក្រោមការកែទម្រង់ បន្ទាប់ពីទទួលបានជ័យជំនះទាំងលំបាក ២-១ ទល់នឹងក្រុម Hellas Verona កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ក្រុមការពារជើងឯក Juve ត្រូវបានក្រុមភ្ញៀវ Verona រកគ្រាប់បាល់នាំមុខបន្ទាប់ពីកីឡាករ Miguel Veloso ស៊ុតបញ្ចូលទីយ៉ាងល្អ ប៉ុន្ដែ ត្រូវបាន Aaron Ramsey និង Cristiano Ronaldo វាយបកយកឈ្នះ ដើម្បីធានាបាន៣ពិន្ទុ។ ក្រោយចប់ការប្រកួត លោក Sarri បានថ្លែងប្រាប់ Sky Italia ថា៖ “ប្រហែលជាយើងមានភាពហត់នឿយផ្លូវចិត្ត ព្រោះយើងត្រូវសាកថ្មយកកំលាំង នៅប៉ុន្មានថ្ងៃបន្ទាប់។ “ជាមួយនឹងការឆ្លាស់កីឡាករច្រើនរូប យើងមានការបាត់បង់តុល្យភាព ហើយនេះជាអ្វីដែលយើងបានឃើញ ដូចដែលយើងអាចចូលលេងពេញជើង និង ការចាប់ផ្ដើមការប្រកួត។ ក្រុមរបស់យើងគឺស្ថិតនៅក្រោមការកែទម្រង់។”
Serie A
Juvenuts រំពឹងប្រើប្រាស់កីឡាករ ១១ រូបនេះ ទុកតតាំង Fiorentina
នៅវេលាម៉ោង ២០:០០ នាទីយប់ថ្ងៃសោរ៍ លើទំព័រ CTS Sports នឹងមានការផ្សាយផ្ទាល់នូវជំនួបគូពិសេសរវាងក្លឹប Juvenuts និង Fiorentina ដែលជាជំនួបជុំទី ៣ នៃក្របខ័ណ្ឌកំពូល Serie A។ ពីរប្រកួតកន្លងមកសេះបង្កង់បានទទួលជោគជ័យមាន ៦ ពិន្ទុឈរស្មើនឹងក្លឹប Inter Milan។ ដោយឡែកនៅយប់នេះពួកគេក៏ទំនងជាប្រើប្រាស់ជម្រើស ១១ នាក់ដំបូងប្រហាក់ប្រហែលនឹងប្រកួតកន្លងទៅដដែល ប៉ុន្តែសមាសភាពដែលមានបញ្ហារបួសរួមមានដូចជា Chiellini, De Sciglio, Perin និង Pjaca។ ពីរប្រកួតកន្លងមកសេះបង្កង់បានទទួលជោគជ័យមាន ៦ ពិន្ទុឈរស្មើនឹងក្លឹប Inter Milan។ ដោយឡែកនៅយប់នេះពួកគេក៏ទំនងជាប្រើប្រាស់ជម្រើស ១១ នាក់ដំបូងប្រហាក់ប្រហែលនឹងប្រកួតកន្លងទៅដដែល ប៉ុន្តែសមាសភាពដែលមានបញ្ហារបួសរួមមានដូចជា Chiellini, De Sciglio, Perin និង Pjaca។
Romelu Lukaku
Lukaku ត្រូវបានអ្នកគាំទ្រក្រុម Cagliari មើលងាយ និងប្រើពាក្យមិនសមរម្យលើគេ
ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានអ្នកគាំទ្រក្រុម Cagliari មើលងាយរើសអើង ដោយដៀលសុទ្ធតែកីឡាករច្រមុះស្វាថែមទៀតក្នុងការប្រកួតយប់មិញនេះ។ ក្នុងការប្រកួតលីគកំពូលអ៊ីតាលីយប់មិញនេះ ក្រុម Inter Milan បានយកឈ្នះលើក្រុម Cagliari ក្នុងលទ្ធផល ២-១ ។ ដោយគ្រាប់បាល់ជ័យជម្នះរបស់ Inter គឺខ្សែប្រយុទ្ធ Lukaku ជាអ្នកសម្រេចទី ដោយបាល់ពិន័យ១១ម៉ែត្រនៅនាទី៧២។ ក្នុងការប្រកួតនេះដែរ គេឃើញមានអ្នកគាំទ្រក្រុម Cagliari បានបង្ហាញការរើសអើងមកលើកីឡាករបែលហ្សិកជាខ្លាំង។ ពួកគេបានស្រែកហៅ Lukaku ថាជាមនុស្សស្បែកខ្មៅអាក្រក់ និងច្រមុះដូចជាសត្វផ្សារថែមទៀត។ ការរើសអើងនេះ តែងតែកើតមានឡើងជាញឹកញាប់ក្នុងលីគរបស់អ៊ីតាលី។ ជាក់ស្ដែងលើកមុនគឺកីឡាករ Kean របស់ក្រុម Juventus ត្រូវបានអ្នកគាំទ្រក្រុមនេះមើលងាយដូចទៅនឹង Lukaku នេះដែរ៕
ប្រជុំទៅដោយព័ត៍មានបាល់ទាត់ក្នុងក្រខ័ណ្ឌ Calcio Serie A នៅក្នុង buaksib.com ជាគេហទំព័រដែលមានគ្រប់ព័ត៍មានកីឡាទាំងអស់។ តាមដានព័ត៍មានលឿនរហ័សជាមួយពួកយើង ដែលប្រជុំទៅដោយការវិវត្តរបស់លីក អាល្លឺម៉ង់ មិនថាជាព័ត៍មានផ្ទៃក្នុងរបស់ក្រុមនិមួយៗ ការទិញ លក់កីឡាករ ការបន្តកុងត្រា មិនថាជាការទៅ ឬនៅរបស់កីឡាករដែលឆ្នើមប្រចាំក្រុមល្បីដូចជា Inter Milan, AC Milan, Juventusនិងក្រុមល្បីៗជាច្រើនទៀត រួមទាំការតកុងត្រារបស់គ្រួបង្វឹកល្បីៗ ឬជាការចាកចេញរបស់កីឡាករល្បីៗដូចជាក្រុម ខ្លាលឿងជាដើម។
ក្រៅពីនេះគេហទំំ័រយើងក៏ផ្តល់ជូននូវព័ត៌មានក្នុងលីកផ្សេងៗជាច្រើនទៀត មិនថាជារឿងរ៉ាវរបស់អ្នកដែលចូលនិវត្តន៍ Liverpool, chelsea, Crystal Palace, Chester United ឬក៏ Arsenal ខាងយើងបានធ្វើការupdateគ្រប់ពេល 24 ម៉ោងក្នុងមួយថ្ងៃ 7 ថ្ងៃក្នុងមួយសប្តាហ៍ ទាត់ការប្រគួត ទាន់ចិត្ត ទាំងបាល់ទាត់ក្នុងប្រទេស និងក្រៅប្រទេស យើងផ្តល់ជូនលោកអ្នកគ្រប់ទាំងអស់ មួយវិញទៀតគេហទំព័រយើងក៏មានភ្ជាប់ជាមួយបណ្តាញអុីនធឺណេតមិនថាជា facebook, instagram, twitter, Line n និង Google Plus
ទាំងអស់នេះយើងក៏មានក្លិបរួបរួមនូវកីឡាករល្បីៗ ទាំងក្នុង និងក្រៅប្រទេស highlights បាល់ទាត់សម្រាប់ឲ្យអ្នកគាំទ្របាល់ទាត់ទាំងអស់គ្នាបានទស្សនា និងសិក្សា ស្វែងយល់ ថែមទាំងមានជាមួយរូបភាពកីឡាករស្រី ល្បីៗ ស្អាតៗជូនលោកទស្សនាយ៉ាងពេញចិត្ត អាចនិយាយបានថា មានតែគេហទំព័រយើងតែមួយគត់ដែលអាចផ្តល់ឲ្យគ្រប់យ៉ាងនូវអ្វីដែលលោកអ្នកត្រូវការបានយ៉ាងពិតប្រាកដ ៕