លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុម Cambodia All Stars ឲ្យដឹងថា​ ការប្រមូលផ្ដុំហ្វឹកហាត់នឹងធ្វើឡើងនៅ​ថ្ងៃទី០៤ ខែកុម្ភៈ តែមិនទាន់បង្ហាញទីតាំងនៅឡើយទេ។

Cambodia All Stars ចាប់ផ្ដើមប្រមូលផ្ដុំកីឡាករថ្ងៃទី04 កុម្ភៈ
Cambodia All Stars ចាប់ផ្ដើមប្រមូលផ្ដុំកីឡាករថ្ងៃទី04 កុម្ភៈ

គ្រូបង្គោលក្លិបក្រសួងការពារជាតិដដែលបន្ថែមថា បានសម្លឹងមើលកីឡាករមួយចំនួនហើយ ហើយថា ការជ្រើសរើសនឹងផ្ដោតលើសមត្ថភាពពិតប្រាកដ។​​ គ្រូបង្វឹក A-License ដដែលបន្ថែមថា មុនការប្រកួតផ្លូវការចាប់ផ្ដើម ក៏មានជំនួបសមជើងជាមួយក្រុមក្នុងស្រុកផងដែរ។

សម្រាប់ការប្រកួតធំវិញ គឺផ្ដោតទៅលើលទ្ធផល៧០ភាគរយ ហើយ​ក៏​មានការប្រកួតគ្នាខ្លាំងដែរសម្រាប់កីឡាករ​ដែលបានជ្រើសរើសដើម្បីមានឱកាសចូលលេង៕

ប្រភព៖ keiladaily