លោក​ Carlo Ancelotti គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​តេស្ត​ឃើញ​វិជ្ជមាន​កូវីដ-១៩ នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​អេស្ប៉ាញ​នេះ​ផ្ទាល់​។

Carlo Ancelotti
Carlo Ancelotti

យ៉ាង​ណា​ខាង​ក្លឹប​មិន​បាន​បញ្ជាក់​ថា​ លោក​មាន​អាការៈ​បែប​ណា​នោះ​ទេ​ បន្ទាប់​ពី​ឆ្លង​ជំងឺ​កូវីដ​-១៩។

នៅ​ក្នុង​សប្ដាហ៍​នេះ​ Real Madrid ត្រូវ​ប្រកួត​ជា​មួយ​ក្លឹប​ Celta Vigo ក្របខ័ណ្ឌ​ La Liga នៅ​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២២ខាង​មុខ​ រី​ឯ​សប្ដាហ៍​ក្រោយ​មាន​ប្រកួត​ដែល​សំខាន់​បំផុត​នោះ​គឺ​ ត្រូវ​ប្រកួត​តទល់នឹង​ក្លឹប​ Chelsea ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​៨ក្រុម​ចុង​ក្រោយ​ ជើង​ទី​១ នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២២ (ម៉ោង​កម្ពុជា)។

ដូច្នេះ​បើ​ លោក​ Ancelotti មិន​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​មុន​ថ្ងៃ​ប្រកួត​ខាង​មុខ​នេះ​ លោក​នឹង​មិន​អាច​ទៅ​ចូល​រួម​ដឹក​នាំ​ការ​ប្រកួត​ទាំង​នេះ​ឡើយ​៕