លោក Carlo Ancelotti ជាជម្រើសទី១របស់ក្លិប Everton សម្រាប់មកកាន់តំណែងអ្នកចាត់ការថ្មីរបស់ពួកគេ ហើយពួកគេកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឱ្យបានកិច្ចព្រមព្រៀងជាមួយអ្នកចាត់ការជនជាតិអ៊ីតាលីសម្បូរជោគជ័យរូបនេះ។

photo of Carlo Ancelotti
លោក Carlo Ancelotti

លោក Ancelotti បានដឹកនាំ AC Milan ឈ្នះ UEFA Champions League ២ដង និងដឹកនាំ Real Madrid ឈ្នះ UEFA Champions League ម្ដង។ ក្រៅពីនេះ លោកក៏បានឈ្នះជើងឯកលីគជាមួយ Chelsea, PSG, Bayern Munich និងខាប់មួយចំនួនទៀតផងដែរ។

photo of Carlo Ancelotti
Carlo Ancelotti

បុរសជនជាតិអ៊ីតាលីវ័យ៦០ឆ្នាំរូបនេះត្រូវបាន Napoli បណ្ដេញពីតំណែងក្នុងខែធ្នូនេះ ក្រោយដឹកនាំពួកគេឆ្លងផុតពូលឡើងចូលវគ្គ១៦ក្រុមចុងក្រោយ៕

photo of Carlo Ancelotti
Carlo Ancelotti