អតីតខ្សែការពាររបស់ហង្សក្រហម Liverpool នឹងជម្រើសជាតិអង់គ្លេសលោក Jamie Carragher បានទទូចថា ក្រុម Manchester United នឹងមិនអាចឈ្នះជើងឯងទេប្រសិនបើលោកលោក Jose Mourinho នៅដឹកនាំទៀត។

លោក Jose Mourinho 
លោក Jose Mourinho

លោក Mourinho ដឹកនាំបិសាចក្រហមលេងអន់មែនទែនជារដូវថ្មីនេះជាពិសេសយប់មិញតែម្ដង ដោយចាញ់ Liverpool 3-1 ធ្វើឱ្យក្រុមរបស់លោកកាន់តែឆ្ងាយពីក្រុមកំពូលតារាងដល់ទៅ 19ពិន្ទុគិតត្រឹមសប្ដាហ៍ត្រឹម17នៃក្របខ័ណ្ឌ Premier League។

លោក Jamie Carragher
លោក Jamie Carragher

អតីតខ្សែការពារ Liverpool រូបនេះបាននិយាយថា៖ «ខ្ញុំគិតថាការសម្រេចចិត្តដ៏ធំបំផុតសម្រាប់ក្រុម Man Utd គឺដកលោក Mourinho ចេញបើពួកគេចង់ស្ដាមុខមាត់ឡើងវិញ។ មិនមែនទើបតែមើលប្រកួតនេះទេ តែបានមើលតាំងពីដើមរដូវកាលមកហើយ តើក្រុមនេះល្អគ្រប់គ្រាន់ដើម្បីឈ្នះលីគឬទេ»?

«ខ្ញុំមិនជឿថាមានគម្លាតគុណភាពធំឡើយរវាងកីឡាករ Liverpool និងកីឡាករ Man Utd។ ខ្ញុំគិតថា Liverpool មុតស្រួចជាង ប៉ុន្តែរដូវកាលនេះ ខ្ញុំមិនជឿថាគម្លាតពិន្ទុគួរតែខុសគ្នាច្រើនបែបនេះទេ គួរតែផ្លាស់ប្ដូរគ្រូបង្វឹកចេញ មិនចាំបាច់គិតដើមរដូវកាល ឬចប់រដូវកាលទេ»

X

ប្រភព៖ Dailymail