លោក Jamie Carragher បាន​និយាយ​ថា ឱកាស​​ឈ្នះ​ពាន​សម្រាប់ Liverpool មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ត្បិត​ខាត​អស់​ពីរ​ពិន្ទុ​ពេល​ប៉ះ​ជាមួយ Spurs កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។

Jamie Carragher
Jamie Carragher

Manchester City ពេល​នេះ​កំពុង​គម្លាតលើ Liverpool ៣​ពិន្ទុ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ Newcastle ដល់​ទៅ​៥-០ កាល​ពី​យប់មិញ។ យ៉ាងនេះ​ក្ដី អតីត​កីឡាករ​របស់ Liverpool លោក Carragher ថា មិន​​ទាន់​អស់​សង្ឃឹម​នៅ​ឡើយ​ទេ​សម្រាប់​ហង្សក្រហម។

Carragher ជឿជាក់​ថែម​ទៀត​ថា ក្រុម​លោក Pep Guardiola នឹង​​របូត​ពិន្ទុ​វិញ​សម្រាប់​ការ​ប្រកួត​ដែល​នៅ​សល់​ទល់​នឹង Wolves ឬ West Ham។ 

លោក Carragher និយាយថា៖ “វា​មិន​ទាន់​ចាញ់​ទេ។ ខ្ញុំ​តែងតែ​​គិត​ថា ក្រុម​ទាំង​ពីរ​នឹង​របូត​ពិន្ទុ​ដូច​គ្នា។ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ថា​នេះ​ជា​ការ​ប្រកួត​គ្រោះថ្នាក់​សម្រាប់ Liverpool ជាមួយ​របៀប​ដែល​ពួក​គេ​លេង។ Son និង Kane លើ​​ប្រព័ន្ធ​វាយ​បក បាន​បង្ហាញ​ច្បាស់​នៅ​ក្នុង​​ការ​ប្រកួត”។

អ្នក​វិភាគ​កីឡាករ​ខាង​លើ​បាន​បន្ត​ថា លោក​មិន​គិត​ថា Newcastle ជា​បញ្ហា​សម្រាប់ City ឡើយ។ ប៉ុន្តែ​លោក​មើល​ឃើញ​ការ​ប្រកួត​ក្រៅ​ដី​​នៅ​ឯ​កីឡដ្ឋាន​របស់ Wolves និង West Ham ដោយ​គិត​ថា Man City នឹង​របូត​ពិន្ទុ​នៅ​ក្នុង​ការ​ប្រកួត​ណា​មួយ៕