លោក Jamie​ Carragher ថា កីឡាករឆ្នើម Cristiano Ronaldo ជាអ្នកធ្វើឲ្យ ក្រុម Manchester United កាន់តែយ៉ាប់។

Jamie​ Carragher នឹង Cristiano Ronaldo
Jamie​ Carragher នឹង Cristiano Ronaldo

ជាការពិតណាស់ Ronaldo បានផ្លាស់ពី Juventus មកទឹកដី Old Trafford វិញ កាលពីរដូវក្តៅ ឆ្នាំមុននេះ។ យ៉ាងណាមិញ Ronaldo ត្រូវបានរាយការណ៍ថា លែងចង់បន្តស្នាក់នៅជាមួយ Man UTD ទៀតហើយ បន្ទាប់ពី មានរឿងមិនសប្បាយចិត្តមួយចំនួន នៅក្នុងក្រុម។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមកដល់ Man UTD វិញ ខ្សែប្រយុទ្ធឆ្នើមខាងលើ បានបង្ហាញខ្លួន ៣៨ប្រកួត និង រកបាន ២៤គ្រាប់។

លោក Carragher បាននិយាយថា៖ “Ronaldo ពិតជាបាន ធ្វើអ្វីដូច ដែលខ្ញុំធ្លាប់គិតមែន។ គេបានរកគ្រាប់បាល់ច្រើន ប៉ុន្តែគេបានធ្វើឲ្យក្រុមរបស់គេ កាន់តែយ៉ាប់យ៉ឺន”៕