បុរសសញ្ជាតិអាឡឺម៉ង់វ័យ 63 ឆ្នាំ Ralf Rangnick ត្រូវបានប្រកាសជា អ្នកចាត់ការបណ្តោះអាសន្នថ្មីរបស់ក្លឹប Man United កាលពីម្សិលមិញ។ ប៉ុន្តែ​ដោយសារ​បញ្ហា​រមិនទាន់ដោះស្រាយរួចរាល់ ទើបមិន​ទាន់​អាច​ចូលមកកាន់តំណែងភ្លាមៗបាន​ទេ។

Carrick
Carrick

បិសាចក្រហម Man United បានបញ្ជាក់កាលពីម្សិលមិញថា Carrick នឹងនៅតែជាអ្នកទទួលខុសត្រូវរហូតដល់លោក Rangnick ចូលមកកាន់តំណែង។

យោងតាមកាសែត Mail បញ្ជាក់ថា Carrick នៅតែត្រូវដឹកនាំក្រុមលេងទល់នឹង Arsenal នៅយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ខណៈពេលដែលក្លឹបកំពុងព្យាយាមដោះស្រាយបញ្ហារដើម្បីឲ្យលោក Rangnick ចូលមកកាន់តំណែងបណ្ដោះអាសន្ននៅពេលដែលក្រុម Man United ធ្វើជាម្ចាស់ផ្ទះចាំទទួលក្រុម Crystal Palace នៅថ្ងៃអាទិត្យខាងមុខនេះ។