ខ្សែបម្រើកណ្ដាល Michael Carrick នឹងស្ថិតក្នុងជម្រើស 11នាក់ដំបូងរបស់ Manchester United ទល់នឹង Watford នៅថ្ងៃបញ្ចប់រដូវកាល Premier League 2017-18 ថ្ងៃអាទិត្យទី 13ខែឧសភា ដែលជាការប្រកួតចុងក្រោយរបស់គេមុនចូលនិវត្តន៍ក្នុងវ័យ 36ឆៀនចូល 37ឆ្នាំ។

photo of Michael Carrick
Michael Carrick of Manchester United

ពិតណាស់ កីឡាករវ័យ 36ឆ្នាំរូបនេះបានលេងឱ្យបិសាចក្រហម Manchester United ចំនួត 463ដង និងបានប្រកាសពីការសម្រេចចិត្តចូលនិវត្តន៍ក្នុងខែមីនាកន្លងទៅ។ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បានយាយថា៖ «ខ្សែបម្រើរូបនេះមានគុណសម្បត្តិជាច្រើនសម្រាប់ក្លឹបនេះ ជឿជាក់ថាគាត់អាចក្លាយជាគ្រូបង្វឹកដ៏ល្អម្នាក់សម្រាប់ក្លឹបនេះទៀតផង»។

គាត់បន្តទៀតថា៖ «ពេលនេះរាងកាយរបស់គាត់ប្រាប់ថាវាគ្រប់គ្រាន់ហើយសម្រាប់ជីវិតជាកីឡាករ។ Carrick នឹងលេងប្រកួតចុងក្រោយ មុនពេលគាត់ចូលនិវត្តន៍ ជាមួយ Man Utd នៅទឹកដី Old Trafford ហើយរូបគេនឹងក្លាយជាប្រធានក្រុមនៅចំពោះមុខអ្នកគាំទ្រមុនលាគ្នាចប់រដូវកាលនេះ» ៕

photo of Michael Carrick
Michael Carrick of Manchester United

ប្រភពពី៖ BBC