ក្តីសង្ឃឹមចុងក្រោយរបស់ក្រុម Real Madrid សម្រាប់រដូវកាលនេះ អាស្រ័យលើការរក្សាពានរង្វាន់ក្របខ័ណ្ឌ Champions League ព្រោះវាគឺជាពានតែមួយគត់ ក្នុងរដូវកាលនេះ ដែលក្រុមអាចប្រជែងយកបាន។

photo of Dani Carvajal
Dani Carvajal of Real Madrid

ក្រុមរបស់លោក  Zidaneធ្លាក់ចេញពីពានរង្វាន់ Copa del Rey ដោយក្រុម Leganes បរាជ័យក្នុងលទ្ធផល 2-1 នៅឯកីឡដ្ឋាន Bernabeu កាលពីថ្ងៃពុធ ខណៈដែលពួកគេអង្គុយនៅពីក្រោយ Barcelona ដល់ទៅ 19ពិន្ទុក្នុងលីករបស់ខ្លួន។

Real Madrid lose 2-1 to Leganes
Real Madrid lose 2-1 to Leganes Copa del Rey

វាតំណាងឱ្យការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់នៅក្នុងក្របខ័ណ្ឌ La Liga និងក្របខ័ណ្ឌ Champions League ដែរយើងធ្លាប់ឈ្នះពីរដងនៅក្នុងយុទ្ធនាការមុន ហើយ Carvajal បានទទួលស្គាល់ថាការឈ្នះពានរង្វាន់កំពូលរបស់អឺរ៉ុបសម្រាប់ឆ្នាំទី 3 របស់ពួកគេ ជាប់គ្នាៗគឺជាមធ្យោបាយតែមួយគត់ដើម្បីសង្គ្រោះយុទ្ធនាការរបស់ពួកគេ។

Carvajal និយាយថា ” នៅ La Liga គឺមានភាពស្មុគស្មាញប៉ុន្តែយើងនឹងប្រយុទ្ធប្រឆាំងដើម្បីវាទៀត ” ។ មេដឹកនាំក្នុងលីក គឺពួកគេមានគម្លាតពិន្ទុ ពីក្រុមយើងឆ្ងាយណាស់ ហើយយើងនឹងព្យាយាម ។ ការប្រកួតប្រជែងតែមួយគត់ដែលយើងនៅមានជីវិតគឺ Champions League ហើយយើងនឹងធ្វើការប្រយុទ្ធសម្រាប់វា។

 

ប្រភពពី៖ dailymail