Carvajal ថា Enrique គ្មានគំនិតប្រឆាំង Real Madrid ក្នុងការចុចកីឡាករចូលជម្រើសជាតិ
បន្ទាប់ពីត្រូវបានលោក Luis Enrique ចុចឲ្យខ្លួនបានចូលជាប់ជម្រើសជាតិអេស្ប៉ាញខ្សែការពារ Dani Carvajal របស់ក្រុម Real Madrid បាននិយាយថា អតីតអ្នកចាត់ការរបស់ Barcelona រូបនេះគ្មានគំនិតប្រឆាំងជាមួយ Real Madrid ក្នុងការចុចកីឡាករជាប់ជម្រើសជាតិឡើយ។

កាលពីពេលថ្មីៗនេះ អេស្ប៉ាញ បានប្រកាសបញ្ជីឈ្មោះកីឡាករជម្រើសជាតិទាំង២៥នាក់ ចុងក្រោយ សម្រាប់ការប្រកួតជម្រុះ World Cup ប្រចាំតំបន់អឺរ៉ុប ដែលក្នុងនោះក៏មាន Dani Carvajal ម្នាក់ដែរ។
Carvajal បាននិយាយថា៖ “គ្រូបង្វឹកព្យាយាមកោះហៅកីឡាករឲ្យជាប់ជម្រើសជាតិ ទៅតាមអ្វីដែលគាត់គិតថាអាចជួយក្រុមបាននិងអ្វីដែលក្រុមនឹងលេង។ នេះជាទស្សនរបស់គាត់ ( Luis Enrique) និងផែនការរបស់គាត់។
ខ្ញុំគិតថា ការជ្រើសរើសយកខ្ញុំឲ្យជាប់ជម្រើសជាតិ និងអ្វីដែលគាត់បាននិយាយអំពីខ្ញុំ ក្នុងពេលសន្និសិទកាសែត វាមិនខុសអីពីការគិតរបស់ខ្ញុំទេ ពោលគឺគាត់នៅតែប្រកាន់គោលការណ៍របស់គាត់ដដែលហ្នឹង” ៕