Carvajal លើកសរសើរមិត្តរួមក្រុម Benzema និង Luka Modric មុនជំនួប El Clasico
21 Mar 2022 - 04:31:41 SHARE
ខ្សែការពារក្លិប Real Madrid កីឡាករ Dani Carvajal បានលើកសរសើរមិត្តរួមក្រុមខ្លួន កីឡាករ Karim Benzema និង Luka Modric មុនជំនួប El Clasico រាត្រីនេះ។

ជាការពិតណាស់ នៅរាត្រីថ្ងៃទី ២០ ឈានចូលថ្ងៃទី២១ វេលាម៉ោង ៣ ក្លិប Real Madrid នឹងបើកកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ស្វាគមន៍ក្រុម Barcelona ក្នុងជំនួបដ៏ជក់ចិត្ត ញាក់សាច់ ដែលអ្នកទាំងអស់គ្នាស្គាល់ថា El Clasico។
យ៉ាងណាមិញ Carvajal ហាក់មានទំនុកចិត្តខ្ពស់ក្នុងការប្រកួតនេះ ដោយគេបានលើកឡើងបែបនេះ អំពីការមានវត្តមាន មិត្តរួមក្រុមឆ្នើមៗរបស់គេ Benzema និង Modric នៅក្នុងក្រុម។
Carvajal បាននិយាយថា៖ “រយៈពេលច្រើនឆ្នាំហើយ ប៉ុន្តែពួកគេនៅតែល្អ។ ពួកគេប្រៀបដូចជា កំពុងស្ថិតនៅក្នុងគ្រាដ៏ល្អបំផុតមួយនៃអាជីពរបស់ពួកគេ។ ពួកយើងពិតជាខ្វះ ពួកគេទាំងពីរមិនបានទេ”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព