Carvajal ជាសះស្បើយពីបញ្ហាបេះដូង ខណៈពេល Bale មិនអាចបន្តលេងបាន
Dani Carvajal ខ្សែការពាររបស់ Real Madrid បានជាសះស្បើយពីបញ្ហាជំងឺបេះដូងហើយ ប៉ុន្តែចំពោះថ្ងៃដែលត្រលប់មកកាន់ទីលានវិញគឺមិនទាន់ដឹងទេ។នេះជាសម្ដីរបស់ Zinedine Zidaneដែលបាននិយាយ។

ចំពោះបញ្ហារបស់ Gareth Bale វិញ ពេលនេះគេអាចចូលហ្វឹកហាត់ធម្មតាហើយ ក្រោយរបួសកំភួនជើង ហើយអាចនឹងលេងបានទាន់ពេលប៉ះក្រុមចាស់របស់ខ្លួនគឺ Tottenham Hotspur នៅ Champions League ។
“Dani ពេលនេះមិនអីទេ ហើយការពិនិត្យគឺល្អប្រសើរដែរ។ គេបានហ្វឹកហាត់ទាក់កង់នៅថ្ងៃនេះ។ គេមានសុខភាពល្អណាស់ ប៉ុន្តែការព្យាបាលនៅតែបន្តតាមដានថែមទៀត ហើយពួកយើងនឹងចាំមើលបន្តទៀតដូចគ្នា។ សម្រាប់ Bale ពេលនេះមិនទាន់អាចចូលទីលានបានទេ។ គេអាចហ្វឹកហាត់ជាមួយមិត្តរួមក្រុមបានតែថ្ងៃចូលលេងមែនទែនមិនទាន់អាចប្រាប់បានទេ។ នេះជាសម្ដីរបស់ Zidane៕

ប្រភពពី ៖ Marca