លោក​ Tony Cascarino ថា កីឡាករ Bruno Fernandes ទំនងជាអាចនឹងបាត់បង់តួនាទី ក្រោយក្លិប Manchester United យក Christian Eriksen មករួមក្រុម។

Bruno Fernandes នឹង Christian Eriksen
Bruno Fernandes នឹង Christian Eriksen

ជាការពិតណាស់ កីឡាករ Eriksen ត្រូវបាន ប្រកាសក្លាយជា សមាជិកក្រុម Man Utd ជាផ្លូវការ កាលពីម្សិលម្ង៉ៃនេះ ដោយគ្មានតម្លៃខ្លួន បូករួមនឹងកុងត្រារយៈពេល ៣ឆ្នាំ ជាមួយក្លិប ផងដែរ។

លោក Cascarino បាននិយាយថា៖ “Eriksen ជាកីឡាករដែលមានតិចនិចខ្ពស់ ហើយមានចក្ខុវិស័យ បានវែងឆ្ងាយ ជាមួយនឹងបាល់ នៅនឹងជើងរបស់គេ។ ខ្ញុំជឿថា Eriksen ស័ក្តិសមជាង Bruno​ នៅចំណុចនេះ ខ្ញុំគ្រាន់តែបារម្ភ រឿងដែលកើតឡើង ទៅលើគេ កាលពីឆ្នាំមុនប៉ុណ្ណោះ យ៉ាងណាមិញ ខ្ញុំនៅតែជឿថា គេស័ក្តិសមនឹង ប្រព័ន្ធលេងរបស់ លោក Ten Hag”៕